រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០១៩ លើការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្រ្ដចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល
August 14, 2019 អ្នកទស្សនា :

       នាព្រឹកថ្ងៃពុធទី១៤ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្ដម វ៉ី សំណាង អភិបាលនៃ គណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០១៩ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងលើកទិសដៅការងារបន្ត ក្រោមអធិបតី ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីសំណាក់  ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ក្រុមការងារចុះមូលដ្ឋាន អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាព កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាល អភិបាលរង ក្រុង/ស្រុក ទាំង៨ ដែលប្រព្រឹត្តទៅនៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ស្ពឺ។
     ក្នុងឱកាសនោះ ឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានរាយការណ៍អំពីលទ្ធផលការងារសំខាន់ៗដែលក្រុមការងារសម្រេចអនុវត្តបានតាមរយៈការចុះរៀបចំវេទិកាសាធារណៈនៅក្នុងមូលដ្ឋានក្រុង ស្រុកនាឆមាសទី១ ឆ្នាំ២០១៩នេះ បែកចែកជា ៥វិស័យ រួមមាន៖ វិស័យរដ្ឋបាលសាធារណៈ វិស័យដីធ្លី វិស័យសង្គមកិច្ច វិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសណ្ដាប់ធ្នាប់សាធារណៈ ជាលទ្ធផលក្រុមការងារទទួលបាននូវបញ្ហាប្រឈមចំនួន៧៨ បានឆ្លើយដោះស្រាយចំនួន៦១ និងបន្ដដោះស្រាយចំនួន១៧។  ពាក់ព័ន្ធនឹងសំណើ ឬសំណូរពររបស់ប្រជាពលរដ្ឋមានចំនួន៤៦ បានឆ្លើយតបនឹងសំណូមពរចំនួន២៧ និងកំពុងបន្ដពិនិត្យដោះស្រាយចំនួន១៩សំណូមពរតាមដំណាក់កាលជាក់ស្ដែងជាបន្ដទៀត។
      ក្នុងនោះដែរ ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ក៏បានមានប្រសាសន៍សង្កត់ធ្ងន់ថា ដើម្បីពង្រឹងការងារឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត និងសម្រេចឲ្យបានជោគជ័យយើងត្រូវប្រឹងប្រែងរួមគ្នាបំពេញកិច្ចការសំខាន់ៗមួយចំនួនរួមមាន៖ ១.ត្រូវផ្សារភ្ជាប់រវាងរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ តាមរយៈការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធីនយោបាយ យុទ្ធសាស្រ្ដ ចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្រ្ដ អភិវឌ្ឍន៍ជាតិ គោលនយោបាយភូមិឃុំ មានសុវត្ថិភាព និងកម្មវិធីកំណែទម្រង់តាមវិស័យ, ២.លើកកម្ពស់ការទទួលខុសត្រូវក្នុងការបំពេញការងារតាមរយៈការត្រួតពិនិត្យតាមដាន និងការគាំទ្រអនុវត្តកម្មវិធី គម្រោង ផែនការសកម្មភាពនៅតាមមូលដ្ឋាន, ៣.សហការជំរុញ និងលើកកម្ពស់គណនេយ្យភាពរបស់ក្រសួង ស្ថាប័ន និងអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្ដល់សេវាសាធារណៈនិងការអភិវឌ្ឍនៅក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាព, ៤.សហការរៀបចំវេទិកាសាធារណៈនៅមូលដ្ឋាន និងការចុះជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ តាមគ្រួសារ ដើម្បីស្ដាប់ក្ដីទុក្ខកង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ព្រមទាំងយកចិត្តទុក ដាក់ជំរុញការដោះស្រាយនូវរាល់ក្ដីកង្វល់ សំណូមពរ និងសំណើទាំងនោះ ដោយផ្អែកលើច្បាប់ និងលិខិតបទដ្ឋាន  គតិយុត្តនានា។ ក្នុងករណីមិនអាចដោះស្រាយបាន ក្រុមការងារត្រូវបូកសរុប និងធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាល។ ត្រូវយកចិត្តទុកដាក់អំពីស្ថានភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន, ៥.សហការដោះស្រាយបញ្ហាប្រឈម និងការលំបាកនានា របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន, ៦.កៀរគរធនធានប្រភពនានាដើម្បីចូលរួមក្នុងការដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការអភិវឌ្ឍន៍មូលដ្ឋាន៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ