ប្រជាពលរដ្ឋនៅភូមិស្នំប្រាំពីរ ទទួលបានផ្លូវបេតុងអាមេមួយខ្សែពីរដ្ឋបាលខេត្តកំពត
August 14, 2019 អ្នកទស្សនា :

      ថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ប្រវែង៦៦០ម៉ែត្រ  ទទឹង ៦ម៉ែត្រ កំរាស់ ០,១៥ម៉ែត្រ ជើងទេ ១,៥០ម៉ែត្រ ស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេនេះក៏មានការចូលរួមពីក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកំលាំងទាំងបីប្រភេទ ប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលស្រុកទឹកឈូ ក្រុមប្រឹក្សាឃុំម៉ាក់ប្រាង្គ មេភូមិ យុវជន  សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋសរុប៣៥០នាក់។
      មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្ដម ជាវ តាយ បានមានប្រសាសន៍ថា ការបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែរនេះគឺអនុវត្តន៍តាមផែនការអភិវឌ្ឍន៍ខេត្ត ដើម្បីរួមចំណែកសំរាល និងបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ ដែលកន្លងមកតែងជួបនូវការលំបាក ម្យ៉ាងទៀត ក៏ជាការចូលរួមចំណែកកែលម្អសោភ័ណ្ឌភាពក្នុងស្រុកទឹកឈូរបស់យើងផងដែរ។ ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្តាំផ្ញើរដល់អាជ្ញាធរក្នុងមូលដ្ឋាន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋត្រូវរួមសហការគ្នាថែរក្សា ការពារផ្លូវនេះដើម្បីប្រើប្រាស់ជាប្រយោជន៍សាធារណ:បានយូរអង្វែងផងដែរ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ