អភិបាលខេត្តកោះកុង ជំរុញដល់អង្គភាពទាំងអស់ក្នុងខេត្ត បន្តខិតខំប្រឹងប្រែងអនុវត្តតួនាទី និងភារកិច្ច ដើម្បីចូលរួមប្រកួតប្រជែងយកចំណាត់ថ្នាក់ល្អៗបន្ថែមទៀត
August 14, 2019 អ្នកទស្សនា :

       លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានលើកឡើងថា នេះពិតជាមោទកភាពសម្រាប់ខេត្តកោះកុងរបស់យើង ដែលមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល និងវិទ្យាល័យកោះស្តេច នៅស្រុកគិរីសាគរ បានទទួលជ័យលាភីគួរជាទីមោទកៈ ហើយជ័យលាភីនេះពិតជាមិនអាចខ្វះបានពីការខិតខំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាមួយនឹងការចូលរួមពីបុគ្គលិកទាំងអស់ ព្រមទាំងការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ក្នុងការចូលរួមសហការ ទាំងកម្លាំងកាយ កម្លាំងចិត្ត និងថវិកាផងដែរ។ 
       លោកជំទាវក៏បានសំណូមពរឲ្យអង្គភាពទាំងអស់ក្នុងខេត្ត បន្តខិតខំប្រឹងប្រែងអនុវត្តតួនាទី និងភារកិច្ច ចូលរួមប្រកួតប្រជែង ដើម្បីទទួលបានចំណាត់ថ្នាក់ល្អបន្ថែមទៀត។ លោកជំទាវ អភិបាលខេត្ត បានលើកឡើងបែបនេះក្នុងពិធីដង្ហែរ និងប្រគល់ពានរង្វាន់វិញ្ញាបនបត្រជូនមន្ទីរពេទ្យខេត្តកោះកុង មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល និងវិទ្យាល័យកោះកុងនៅថ្ងៃពុធទី១៤ ខែសីហា ឆ្នាំ២០១៩នេះ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្ត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ