រដ្ឋបាលខេត្តកំពត ទទួលជួបពិភាក្សាការងារជាមួយគណៈកម្មការទី៤ នៃព្រឹទ្ធសភា ស្វែងយល់ពីវឌ្ឍនភាព
August 13, 2019

      នាព្រឹកថ្ងៃអង្គារទី១៣ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត រួមនឹងមន្រ្តីក្រោមឱវាទ និងអង្គភាពជំនាញពាក់ព័ន្ធក្នុងខេត្ត បានទទួលស្វាគមន៍គណៈប្រតិភូគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ នៃព្រឹទ្ធសភា (គណៈកម្មការទី៤) ដឹកនាំដោយ ឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការ។
      នៅក្នុងជំនួបខាងលើ ឯកឧត្តម អភិបាលខេត្ត បានរាយការណ៍ជូនប្រតិភូអំពីសភាពការណ៍រួមទូទៅ និងវឌ្ឍនភាពរីកចម្រើន ព្រមទាំងលទ្ធផលការងារសំខាន់ៗ ដែលរដ្ឋបាលខេត្តកំពតសម្រេចបានកន្លងមក និងផែនការទិសដៅអនុវត្តបន្តនូវកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ក្នុងនីតិកាលទី៦ នៃរដ្ឋសភាព្រមទាំងបញ្ហាប្រឈម និងសំណូមពរនានា ដែលរដ្ឋបាលខេត្តកំពត បានជួបប្រទះកន្លងមក និងកំពុងបានខិតខំជំរុញការអភិវឌ្ឍជាប្រចាំ។
       ក្នុងឱកាសដ៏មានអត្ថន័យនេះដែរ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ ក៏បានរាយការណ៍ ឲ្យដឹងផងដែរអំពីលទ្ធផល និងសមិទ្ធផលសំខាន់ៗ ពាក់ព័ន្ធលើវិស័យខ្លួនរួមមានការងារមហាផ្ទៃ ការងារការពារជាតិ ការងារសន្តិសុខ សណ្តាប់ធ្នាប់ ការងារទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងការងារមុខងារសាធារណៈ ក្នុងដែនសមត្ថកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិជូនគណៈប្រតិភូ ផងដែរ។
       ឯកឧត្តម សុខ ឥសាន ប្រធានប្រតិភូ បានឲ្យដឹងថា គណៈកម្មការនៅក្នុងព្រឹទ្ធសភាមានចំនួន១០។ ដោយឡែកគណៈកម្មការទី៤ នៃព្រឹទ្ធសភាដែលបានចុះមកបំពេញបេសកកម្មក្នុងខេត្តកំពតពេលនេះ គឺក្នុងគោលបំណងសិក្សាស្វែងយល់ ជាមួយអាជ្ញាធរដែនដី ខេត្ត ក្រុង ស្រុក និងមន្ទីរជំនាញ អង្គភាពពាក់ព័ន្ធក្នុងខេត្តកំពត ស្ដីពីកិច្ចការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងបានកោតសរសើរវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែលរដ្ឋបាលខេត្តកំពត ក៏ដូចជាមន្ទីរអង្គភាពជំនាញ បានរួមគ្នាខិតខំជម្នះរាល់ការលំបាក និងបញ្ហាប្រឈមនានា ក្នុងដំណើរការជំរុញល្បឿន នៃកិច្ចអភិវឌ្ឃន៍ខេត្តមានការរីកចម្រើន នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
ក្រសួងមហាផ្ទៃ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ ទៅក្នុងទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ