អភិបាលខេត្តពោធិ៍សាត់ នាំយកអំណោយមនុស្សធម៌ចែកជូនពលរដ្ឋរងគ្រោះទឹកជំនន់ ចំនួន៧៦គ្រួសារ នៅស្រុកភ្នំក្រវាញ
August 14, 2019 អ្នកទស្សនា :

      ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមខេត្ត អមដំណើរដោយ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា ប្រធានគណៈកម្មាធិការសាខា ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត ប្រធានប្រតិបត្តិ អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខា និងអនុសាខាស្រុក នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ បានអញ្ជើញចុះសួរសុខទុក្ខ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ចំនួន៧៦គ្រួសារ និងមួយគ្រួសារទៀតរលំផ្ទះ ស្ថិតក្នុងភូមិតាដេស និងភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ។

      ឯកឧត្តម ម៉ៅ ធនិន បានមានប្រសាសន៍សំណេះសំណាលជាមួយ ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ចំនួន៧៦គ្រួសារ និងមួយគ្រួសារទៀតរលំផ្ទះ ជាសក្ខីភាពស្រាប់ ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

      ឯកឧត្តមបានបន្តទៀតថា នារដូវស្សានេះសូមឲ្យបងប្អូនយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ រស់នៅប្រកបដោយអនាម័យ ត្រូវប្រកាន់ភ្ជាប់នូវការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្កបង្កើនផល ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឲ្យបានប្រសើរឡើង៕ រតនា
ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ