logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តឧត្ដរមានជ័យ បើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការអនុវត្តនីតិវិធី នៃការអភិវឌ្ឍវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដល់មន្ត្រីរដ្ឋបាលខេត្ត
59
14-August-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      នៅថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ រួមដំណើរជាមួយឯកឧត្ដម ទួន ថាវរៈ រដ្ឋលេខាធិការ ក្រសួងផែនការ និងជាអនុប្រធាន នៃក្រុមប្រឹក្សាជាតិ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា បានអញ្ជើញជាគណ:អធិបតី ក្នុងកម្មវិធី បើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ការអនុវត្តនីតិវិធី នៃការអភិវឌ្ឍវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការចូលរួមពី អគ្គលេខាធិការ នៃក្រុមប្រឹក្សាជាតិ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា អភិបាលរងខេត្ត មន្ទីរ អង្គភាព និងសិក្ខាកាមយ៉ាងច្រើនកុះករ។
       ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានមានមតិសំណេះសំណាលស្វាគមន៍ និងបានថែ្លងអំណរគុណចំពោះក្រសួងផែនការដែលបានរៀនចំអោយមានវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះឡើងក្នុងគោលបំណងបង្កើនការយល់ដឹងដល់គ្រប់ស្ថាប័នរដ្ឋក្នុងខេត្ត អំពីបញ្ហាបម្រែបម្រួលយ៉ាងខ្លាំងក្លារបស់វិទ្យាសាស្រ្ត និងបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។ ឯកឧត្ដម អភិបាលខេត្ត  បានផ្តាំផ្ញើ ដល់សិក្ខាកាមដែលបានចូលរួមទាំងអស់ ឲ្យយកចិត្តទុកដាក់ស្តាប់ការបកស្រាយពន្យល់របស់គ្រូឧទ្ទេស និងចូលរួមរៀនសូត្រអោយបានពេញលេញទៅតាមកាលវិភាគដែលបានកំណត់ និងសូមចូលរួមជាមតិយោបល់ពិភាក្សាអោយបានស៊ីជម្រៅទៅលើខ្លឹមសារ វិធីសាស្រ្តបច្ចេកទេសព្រោះវាពាក់ព័ន្ធនឹងភាពរីកចម្រើននាពេលបច្ចុប្បន្ននិងការអភិវឌ្ឍន៍នៅតាមមូលដ្ឋាន។
      ឯកឧត្ដម រដ្ឋលេខាធិការ ទួន ថាវរៈ បានមានប្រសាសន៍លើកឡើងថា ការបណ្តុះបណ្តាលផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍មានអត្ថន័យជាសារវន្ត សម្រាប់បរិការណ៍នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា នាពេលបច្ចុប្បន្ន។ ឯកឧត្ដម  បានបន្តថា  វគ្គបណ្តុះបណ្តាលនេះមានគោលដៅសំខាន់ៗ ចំនួនពីរគឺ៖ ទី១ ផ្តល់ចំណេះដឹងតាមរយ:ការផ្សព្វផ្សាយ និងពន្យល់ទ្រឹស្តី ខ្លឹមសារផែនការក្របខណ្ឌគតិយុត្ត និងលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្នុងកិច្ចការជរុញនិងសម្រប សម្រួលកិច្ចការវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៅកម្ពុជា។ ទី២ ផ្តល់ចំណេះធ្វើតាមរយៈការផ្សព្វផ្សាយនិងពន្យល់ពីវិធីរូបមន្ត និងឧទាហរណ៍ជាក់ស្តែងនៃកិច្ចការនិមួយៗ។ លើសពីនេះការរៀបចំវគ្គបណ្តុះបណ្តាលនេះឆ្លុះបញ្ចាំងអោយឃើញពីការកំណត់អាទិភាព ការយកចិត្តទុកដាក់ ឆន្ទះនិងតួនាទីឈានមុខរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ស្របតាមស្មារតី នៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងទស្សនៈរួមមួយថា វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ជាកម្លាំងចលករប្រកបដោយថាមពលក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់វិស័យជាអាទិភាពជាតិនានា សំដៅបង្កើនប្រាក់ចំណូល សុខមាលភាពពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងកិច្ចការពារបរិស្ថាន៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ