logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ នៅមណ្ឌលគរុកោសល្យ និងវិក្រឹត្យការខេត្ត
126
19-August-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      នាព្រឹកថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាល​ខេត្តស្វាយ​រៀង និងឯកឧត្តម ថោង បូរ៉ាន់ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយឯកឧត្ដម តូច ប៉ូលីវ៉ា និងឯកឧត្តម រស់ ផារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក​ស្នងការ ស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជា​ការរងកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត និងលោកអភិបាលក្រុងស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ នៅមណ្ឌលគរុកោសល្យ និងវិក្រឹត្យការខេត្ត ស្ថិតនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

​នៅក្នុងឆ្នាំសិក្សា ២០១៨-២០១៩នេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តស្វាយរៀង មានបេក្ខជនសរុបចំនួន ៣.៩៤៩នាក់ ស្រី ១.១៨៨៩នាក់ ក្នុងនោះ ៖

*បេក្ខជនចំណេះដឹងទូទៅមានចំនួន៣.៣១២នាក់ ស្រី ១.៦២៤ នាក់

*បេក្ខជនស្វ័យរិនមានចំនួន ៥០១នាក់ ស្រី២៤៣នាក់

*បេក្ខជនបំពេញវិជ្ជាចំនួន ១១៥នាក់ ស្រី២០នាក់

*បេក្ខជនស្វ័យរិនបំពេញវិជ្ជាចំនួន ២១នាក់ ស្រី០២នាក់ ។

ចំពោះមណ្ឌលប្រឡងមានចំនួន ៧មណ្ឌល ស្មើនឹង ១៥៩បន្ទប់ រួមមានមណ្ឌលវិទ្យាល័យ ហ៊ុន សែន ស្វាយជ្រំ មណ្ឌលវិទ្យាល័យ ហ៊ុន សែន ចេក មណ្ឌលបឋមសិក្សាព្រះសីហនុ មណ្ឌលវិទ្យាល័យស្វាយរៀងខាងជើង មណ្ឌលវិទ្យាល័យស្វាយរៀងខាងត្បូង មណ្ឌលបឋម ២ធ្នូ និងមណ្ឌលសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តស្វាយរៀង៕​ គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ