logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកំពត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកានមុខតំណែងប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក
113
03-September-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសប្រគល់ភារកិច្ចប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ដែលត្រូវបានប្រគល់ភារកិច្ចជូន លោក ង៉ែត សាវឿន ឲ្យកាន់មុខតំណែង ជាប្រធានស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ដែលមានការចូលរួមពី អភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នាយក នាយករងរដ្ឋបាល ប្រធាន អនុប្រធានមន្ទីរ-អង្គភាព អភិបាលស្រុក កងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែកដែលពាក់ព័ន្ធ មន្ត្រីរាជការនៃទីស្នាក់ការ ព្រមទាំងភាគី វៀតណាម តំណាងខេត្តគៀនយ៉ាង ក្រុងហាទៀង សរុប ២៥០នាក់។

      ក្នុងនេះដែរ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ ថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ នៃទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ដែលកន្លងមក បានរួមសហការគ្នាបំពេញ តួនាទី ភារកិច្ច របស់ខ្លួនយ៉ាងល្អប្រសើរ  រួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងការគាំទ្រដល់ការការពារព្រំដែន រវាងព្រះរាជាណាចក្រកម្ពុជា  និង ប្រទេសជិតខាងជាមិត្ត តាមគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលទាំងអស់នេះ គឺជាផ្នែកមួយដ៏សំខាន់ មិនត្រឹមតែចូលរួមចំណែក ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួមចំណែកលើកកម្ពស់សុខុមាលភាព ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋផងដែរ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពត

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ