រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការរៀបចំកសាងផែនការអភិវឌ្ឍន៍ រយៈពេល៥ឆ្នាំ(២០២០-២០២៤) របស់រដ្ឋបាលខេត្ត
September 09, 2019 អ្នកទស្សនា :

      នៅសាលមហោស្រពខេត្តកោះកុង នាព្រឹកថ្ងៃចន្ទ ទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ដកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការរៀបចំកសាងផែនការ អភិវឌ្ឍន៍ រយៈពេល៥ឆ្នាំ(២០២០-២០២៤) របស់រដ្ឋបាលខេត្តកោះកុង ដោយមានការចូលរូបពី សមាជិកក្រុមប្រឹក្សា អភិបាលរង និងបន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្តផងដែរ។

      លោកជំទាវអភិបាលខេត្ត ស្នើឱ្យសមាជិកអង្គប្រជុំទាំងអស់ ចូលរួមអោយបានគ្រប់ៗគ្នា និងយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតអំពីគោលការណ៍ណែនាំផ្នែកនយោបាយ ប្រតិទិនការងារ និងដំណើរការ នៃការរៀបចំ និងការកសាងផែនការអភិវឌ្ឍន៍ខេត្ត និងរបៀបដែលអ្នកពាក់ព័ន្ធនីមួយៗអាចចូលរួមក្នុងកិច្ចដំណើរការនេះ និងអាចបំពេញធាតុចូលនានា ដើម្បីរៀបចំគម្រោងអាទិភាពរបស់ខ្លួន ក្នុងការរៀបចំផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត សម្រាប់រៀបចំផែនការយុទ្ធសាស្ត្រថវិកាខេត្ត និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្ត៕ រតន

 

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ