logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តព្រះវិហារ បើកការដ្ឋានជួសជុលផ្លូវចាក់បេតុងកៅស៊ូ (AC) ក្នុងក្រុងព្រះវិហារ ចំនួន០៣ខ្សែរដើម្បីជួយសម្រួលការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋ
127
11-September-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      នាព្រឹកថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត  និងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តនៃគណៈអភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវ គម្រោងអ៊ុតបេតុងកៅស៊ូ(AC)កម្រាស់ ០៥សង់ទីម៉ែត្រ លើចំនួន០៣ខ្សែ ប្រវែងសរុប៤,៨៥០ម៉ែត្រ ក្នុងក្រុងព្រះវិហារ។

      ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា គម្រោងជួសជុលផ្លូវនេះជាអំណោយដ៏ថ្លៃថ្លារបស់ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់រដ្ឋបាលខេត្តតាមរយះគម្រោងអភិវឌ្ឍខេត្តសម្រាប់ ឆ្នាំ២០១៩ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងដឹកកសិផលយកមកទីផ្សារ។

បន្ថែមពីនោះទៀត ឯកឧត្តម បានស្នើសុំឲ្យក្រុមហ៊ុនដែលទទួលការអនុវត្តជួសជុលផ្លូវនេះ ត្រូវយកចិត្តទុកដាក់ ធ្វើយ៉ាងណាគោរពតាមបទដ្ឋានបច្ចេកទេស ធានាផ្លូវទាំងនេះមានគុណភាព និងសោភ័ណភាព។ លើសពីនោះទៅទៀត ស្នើសុំឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមយកចិត្តទុកដាក់ថែទាំផ្លូវទាំងអស់គ្នា ចៀសវាងការលុបប្រឡាយទឹក គន្លងផ្លូវទឹក បង្ហូរផ្លូវ ឬដឹកជញ្ជូនលើសកម្រិតកំណត់ ដើម្បីធានាបានការប្រើប្រាស់យូរអង្វែង៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ