logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ដើម្បីដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ! អភិបាលខេត្តត្បូងឃ្មុំ បន្តចុះនាំយកអំណោយ​ទៅចែក​ជូន​ពលរដ្ឋ​២០១គ្រួសារបន្ថែម នៅស្រុកត្បូងឃ្មុំ ក្រោយជម្លៀសទៅស្នាក់នៅទីទួលសុវត្ថិភាព
174
12-September-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ពលរដ្ឋ ២០១គ្រួសារ នៅស្រុកត្បូងឃ្មុំ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានទទួលអំណោយ ព្រមទាំងថវិកាពី​ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកស្រី ព្រមទាំងអង្គភាពក្រោមចំណុះខេត្ត ក្រោយពីបានរងគ្រោះដោយទឹកជំនន់ នៅស្រុកត្បូងឃ្មុំ។

ជាមួយការចុះតាមមើលស្ថានភាពការលិចលង់ តាមផ្លូវទឹកដ៏ធំល្វឹងល្វើយ ចុះទឹកឡើងគោករៀងរាល់ថ្ងៃនេះ ដោយសំណេះសំណាលផ្តល់ភាពកក់ក្តៅ និងពាំនាំប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនដោយក្តីនឹកលឹក និងយកចិត្តទុកដាក់បំផុតពីសុខទុក្ខបងប្អូន។

ជាមួយគ្នានោះ អភិបាលខេត្ត និងលោកជំទាវ បានចែកជូននំចំណីដល់ក្មេងៗ ព្រមទាំងចែកថវិការផ្ទាល់​ខ្លួនដល់​ប្រជាការពារភូមិ កងកម្លាំង និងអ្នកដែលចូលរួមលើការងារមនុស្សធម៌នេះទាំងអស់ ដើម្បីជាការលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ ទាំងពលរដ្ឋរងគ្រោះ និងបងប្អូនជាអ្នកជួយសង្គ្រោះយ៉ាងសស្រាក់សស្រាំ ធ្វើយ៉ាងណាជំរុញការងារ​ចុះជួយ រក្សាសុខរួមទុក្ខជូនពលរដ្ឋ កាន់ផុសផុលបន្ថែមទៀត។

សូមបញ្ជាក់ផងដែរថា គ្រួសារទាំង២០១គ្រួសារ មកពី០៣ភូមិ ក្នុងឃុំជីរោទ៍ទី១ និងឃុំបឹងព្រួល ស្រុកត្បូងឃ្មុំដោយក្នុង១គ្រួសារៗ ទទួលបានគ្រឿងឧបភោគបរិភោគ និងថវិការ២ម៉ឺនរៀល៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ