រដ្ឋបាលខេត្តបាត់ដំបង បើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការគាំទ្រដល់ការអនុវត្តកម្មវិធីជាតិសម្រាប់ការ​អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ និងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ
September 12, 2019 អ្នកទស្សនា :

នាព្រឹកថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០១៩នេះ ថ្នាក់ដឹកនាំខេត្តបាត់ដំបង រួមមាន ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខា​សាលាផ្សព្វផ្សាយ ស្តីពីការគាំទ្រដល់ការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជា តិនិងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាល (កម្មវិធីដារ) ផ្តល់មូលនិធិដោយក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃសាធារណ:រដ្ឋសហព័ន្ធអាល្លឺម៉ង់សម្រាប់គាំទ្រដល់ការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ និងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាល ដែលធ្វើនៅសាលាខេត្តបាត់ដំបង។ ដោយមានការចូលរួមពី លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាក្រុង ស្រុក នាយក នាយករង​រដ្ឋបាល​ក្រុង ស្រុក មន្រ្តីបង្គោល មន្រ្តីសុខាភិបាល មន្រ្តីអប់រំ ស្រុក ប្រធានកម្មវិធីដារ (DAR) អនុប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយនៃលេខាធិការដ្ឋាន គ.ជ.អ.ប ប្រធានាយកដ្ឋានសម្របសម្រួល​កែទម្រង់អន្តរវិស័យ​ក្រសួមុខងារសាធារណ: ព្រមទាំំងមន្រ្តីពាក់ព័ន្ធចូលរួមជាង១០០នាក់។

លោក Christian kapfeniner ប្រធានកម្មវិធីដារ (DAR) កញ្ញា វង ស្រីមុំ អនុប្រធានអង្គភាពវិភាគ​និងអភិវឌ្ឍន៍​គោល​នយោបាយនៃលេខាធិការដ្ឋាន គ.ជ.អ.ប លោក សុខ សំណាង ប្រធានាយកដ្ឋានសម្របសម្រួល​កែ​ទម្រង់​អន្តរវិស័យក្រសួមុខងារសាធារណ: បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ ដែលជឿនទុកចិត្ត និងបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈការបន្តគាំទ្រកម្មវិធីដា(DAR) នៅក្នុង​ដំណាក់កាលទី២ ដែលបានអនុវត្តពីខែឧសភា ឆ្នាំ២០១៩ ដល់ខែមេសា ឆ្នាំ២០២២ខាងមុខនេះ។
ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកម្មវិធីដារ(DAR)ព្រមទាំងបានថ្លែងអំណរគុណផ្តល់មូលនិធិដោយក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់តែងបានគាំទ្រដល់គម្រោងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល (កម្មវិធីដារ) សម្រាប់គាំទ្រដល់ការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិនិងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាល (គ.ជ.អ.ប) និងគម្រោងផ្សេងៗទៀតនៅខេត្តបាត់ដំបង។

ឯកឧត្តម បានបញ្ជាក់ថា មូលនិធិមកពីអាល្លឺម៉ង់ជាដៃគូល្អមួយដែលបានមកជួយបង្ហាត់បង្រៀន និងបាន​ធ្វើការ​សាកល្បងដូចជាការបង្កើតអង្គភាពច្រកចេញ-ចូលតែ១ នៅតាមបណ្តាក្រុង ស្រុកនានា ក្នុងខេត្តបានមួយចំនួនធំ និងបន្តបង្កើតអង្គភាពច្រកចេញចូលតែ១បន្ថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រម​ទាំងបានជួយបណ្តុះបណ្តាលបច្ចេកទេសជំនាញផ្សេងៗដល់មន្រ្តីយើងសម្រាប់យកមកអនុវត្តការងារលើគ្រប់វិស័យ។

ឯកឧត្តមបានបន្តទៀតថា នៅក្នុងអំឡុងឆ្នាំ១៩៩៦ ខេត្តបាត់ដំបង មានគម្រោងសាកល្បងនៃរៀបចំច្បាប់គ្រប់គ្រងឃុំ សង្កាត់ ដែលអនុវត្តកម្មវិធីសិលាដែលអនុវត្តសាកល្បងចំនួន ៥ខេត្ត ដោយឡែកខេត្តបាត់ដំបង បានជ្រើសរើស​យកក្នុងមួយស្រុកឃុំចំនួន ២ឃុំ មានស្រុកចំនួន ២ គឺស្រុកឯកភ្នំ និងស្រុកថ្មគោល និងមានកម្មវិធី​ជាច្រើនទៀត​ដែលបានគាំទ្រមូលនិធិអាល្លឺម៉ង់។

បន្ទាប់មកមន្រ្តីជំនាញពាក់ព័ន្ធផ្សេងទៀតបានឡើងធ្វើបទបង្ហាញ និងពីគោលបំណង ខ្លឹមសារសំខាន់ៗនៅក្នុងអង្គសិក្ខាសាលានេះផងដែរ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ