logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តត្បូងឃ្មុំ រួមជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តចុះសួរសុខទុក្ខ និងនាំយកសម្ភារៈ​ផ្តល់ជូនពលរដ្ឋជាង១ពាន់គ្រួសារ ក្រោយរងគ្រោះដោយទឹកជំនន់
21
12-September-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅថ្ងៃទី១១ ខែ០៩ ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានរួមដំណើរ​​ជាមួយ ឯកឧត្តម ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តចុះសួរសុខទុក្ខ និងនាំយកសម្ភារៈ​ចាំបាច់មួយ​ចំនួនបន្ថែមទៀត ផ្តល់ជូនពលរដ្ឋជាង១ពាន់គ្រួសារ ស្នាក់នៅលើទីទួលសុវត្ថិភាព ក្នុងស្រុកត្បូងឃ្មុំក្រោយ​រងគ្រោះ​ដោយទឹកជំនន់កន្លងមក។

ក្នុងឱកាសជួបសំណេះសំណាលនៅលើទីទួលសុវត្ថិភាពនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានទទួល និងប្រគល់សម្ភារៈមួយចំនួនដែលឧបត្ថម្ភដោយអង្គការការីតាសកម្ពុជា រួមមាន ទូកចំនួន៤គ្រឿង ម៉ាស៊ីទូក១គ្រឿង ស៊ីទែនទឹក២ បង្គន់៤ ធុងចម្រោះទឹកស្អាតចំនួន២ធំៗ និងតង់ខៀវចំនួន១២៥តង់ ដែលជាការរួមចំណែកលើការងារមនុស្សធម៍។

ដោយឡែក គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានផ្តល់ជូនតង់ ចំនួន៤០០តង់ សម្រាប់ជួយសម្រាល​ដល់​​បងប្អូន​ប្រើប្រាស់ប្រចាំថ្ងៃ៕

ប្រភព៖ ខេត្តត្បូងឃ្មុំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ