logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ប្រជាពលរដ្ឋ ១១៨គ្រួសារ ដែលបានជម្លៀសពីទឹកជំនន់ទន្លេសេកុងទទួលបានអំណោយពីអភិបាលខេត្តស្ទឹងត្រែង
55
12-September-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត និងជាប្រធានកិត្តិយស សាខាកាក​បាទ​ក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បាននាំយកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១១៨គ្រួសារ ដែល​បានជម្លៀសពីទឹកជំនន់ទន្លេសេកុង ក្នុងភូមិអ៊ីប៊ុ(ភូមិឧបសម្ព័ន្ធ) ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ក្រោយទឹកជំនន់ជន់លិចផ្លូវ និងផ្ទះសម្បែង។ ពិធីចុះចែកអំណោយនេះមានការចូលរួមពីសំណាក់ ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ អាជ្ញាធរស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរភូមិ ឃុំ ផងដែរ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះ ឯកឧត្តម ម៉ុម សារឿន បានពាំនាំនូវប្រសាសន៍​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងបានចូលរួមសោកស្តាយជាខ្លាំងជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ នាពេលនេះ។

ឯកឧត្តម ម៉ុម សារឿន ក៏បានអំពាវនាវឲ្យពលរដ្ឋដែលរស់នៅតាមដងទន្លេទាំងអស់ ត្រូវមើលថែរក្សាសមាជិកគ្រួសារ ពិសេសកូនតូចៗ និងមនុស្សចាស់, ត្រូវពិសារទឹកឆ្អិនជានិច្ច និងត្រូវហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវប្រុង​ប្រយ័ត្ន​​ចំពោះសត្វអាសិរពិស បង្កការគ្រោះថ្នាក់ដល់បងប្អូន។

អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ជូនគ្រួសារនីមួយៗរួមមាន៖ អង្ក ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ថ្នាំក្លរ៉ាមីន និងឃីត១(មុង ភួយ សារុង ក្រមា អាវយឺត)៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឺងត្រែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ