logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកោះកុង ប្រកាសចូលកាន់មុខដំណែងអភិបាលស្រុក និងអភិបាលរងស្រុកបូទុមសាគរ​ ដែលទើបត្រូវបានតែងតាំងថ្មី
44
12-September-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកោះកុង បានប្រកាសចូលកាន់មុខដំណែងអភិបាលស្រុក និងអភិបាលរងស្រុកបូទុមសាគរ ដែលទើបតែងតាំងថ្មី​ ក្រោមអធិបតីភាពលោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង និងមន្ត្រីរដ្ឋបាលខេត្ត និងរដ្ឋបាលស្រុកពាក់ព័ន្ធផងដែរ។  ​

មានប្រសាសន៍ក្នុងពីធីតែងតាំងនេះ លោកជំទាវ មិថុនា ភូថង បានណែនាំដល់អភិបាល និងអភិបាលរងថ្មី នៃស្រុកបូទុមសាគរ ត្រូវយកចិត្តទុកដាក់អនុវត្តការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ដោយគោរពតាមច្បាប់លិខិតបទដ្ឋានគតិយុត្តិនានា និងគោលនយោបាយរបស់រាជរដ្ឋាភិបាលអោយបានល្អប្រសើរ ពង្រឹង និងពង្រីកការទំនាក់ទំនង សាមគ្គីភាព ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពាក់ព័ន្ធ ដើម្បីបង្កើននូវប្រសិទ្ធិភាពការងារដឹកនាំ គ្រប់គ្រងរដ្ឋបាលស្រុក ដោយរួមគ្នាគិត រួមគ្នាធ្វើ ក្នុងគោលដៅលើកស្ទួយជីវភាពរស់នៅ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ប្រជាពលរដ្ឋ និងកិច្ចអភិវឌ្ឍន៍ទៅមុខថែមទៀត។

លោកជំទាវអភិបាលខេត្ត ក៏សង្កត់ធ្ងន់ដែរថា អភិបាលស្រុក និងអភិបាលរងស្រុកថ្មី ត្រូវពិនិត្យកែលម្អសោភ័ណភាព និងដឹកនាំកសាងហេដ្ឋារចនាសម្ព័ន្ធ សំដៅធ្វើយ៉ាងណាជាប្រយោជន៍បម្រើប្រជាពលរដ្ឋតាមតម្រូវការ។

លោក ហាក់ ឡេង អភិបាលស្រុក និងលោក ក្រូច បូរីសីហា អភិបាលរងដែលទើបទទួលបានការតែងតាំង និងប្រកាសចូលកាន់មុខដំណែងថ្មីនេះ បានធ្វើការប្តេជ្ញាចិត្តប្រឹងប្រែងអនុវត្តតាមអ្វីដែលច្បាប់កំណត់ ក៏ដូចជាគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំខេត្ត និងរាជរដ្ឋាភិបាល។ បន្ថែមលើនេះ លោកនឹងបន្តពង្រឹង និងបង្កើនសមត្ថភាពអោយកាន់តែទូលំទូលាយ ដើម្បីអនុវត្តតួនាទីភារកិច្ចអោយបានល្អត្រឹមត្រូវ។

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ