logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អាជ្ញាធរខេត្តព្រះវិហារ ចុះប្រគល់ប័ណ្ណកម្មសិទ្ធដីជូនប្រជាពលរដ្ឋនៅស្រុកគូលែន 
78
12-September-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      នារសៀលថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សុវណ្ណអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋរស់នៅភូមិចំនួន០២ក្នុងស្រុកគូលែន ដែលរួមមានភូមិស្របាល ឃុំភ្នំពេញ និងភូមិឈូក ឃុំភ្នំត្បែងពីរ ដោយមានការចូលរួមពី អភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើនរូប។

      ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត បានមានប្រសាសន៍ថា ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសយុទ្ធសាស្រ្តចតុកោណនីតិកាលទី៦នៃរដ្ឋសភា ផ្តោតសំខាន់លើការបន្តជំរុញដំណើរការកែទម្រងដីធ្លី បង្កើនផែនការមេ ប្លងគោល ពង្រឹងសមត្ថភាពការងារអនុវត្តនគរូបនីយកម្មសំដៅធានាឲ្យកាន់តែប្រសើរ ឡើងនូវការរៀបចំវិស័យដីធ្លីនៅទូទាំងប្រទេស។ ជាក់ស្តែងថ្ងៃនេះយើងសម្រេចបាននូវប័ណ្ណកម្មសិទ្ធក្បាលដីស្របច្បាប់ដែលនឹងប្រគល់ជូនប្រជាពលរដ្ឋសរុប៧៤៤ ក្បាលដី ស្នើនឹង៤១១,៧១ហិចតាជូនប្រជាពលរដ្ឋ៥៨៧គ្រួសារ គិតមកដល់បច្ចុប្បន្នខេត្តព្រះវិហារយើងបានចែកប័ណ្ណកម្មសិទ្ធដីធ្លីជូនដល់ប្រជាពលរដ្ឋចំនួន៥៨៧គ្រួសារ រស់នៅភូមិចំនួន០២ក្នុងស្រុកគូលែន ដែលរួមមានភូមិស្របាល ឃុំភ្នំពេញ និងភូមិឈូក ឃុំភ្នំត្បែងពីរ ក្នុងនោះ៣៨២ក្បាលដី ក្នុងភូមិស្របាលឃុំភ្នំពេញ និង៣៦២ក្បាលដី ក្នុងភូមិឈូក ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។

      លើសពីនេះឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋត្រូវខិតខំបង្កបង្កើនផលពីដីដែលទទួលបានស្របច្បាប់នេះ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ប្រសើជាងលក់ដូរ ដែលទទួលផលបានតែម្តងហើយបាត់បង់រហូត៕ រតនា

 

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ