logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អាជ្ញាធរខេត្តកំពង់ចាម ចុះពិនិត្យផលប៉ះពាល់ដោយទឹកជំនន់ និងស្វែងរកទីទួលសុវត្ថិភាពជូនប្រជាពលរដ្ឋស្នាក់នៅបណ្តោះអាសន្ន
37
11-September-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      នៅព្រឹកថ្ងៃពុធទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានដឹកនាំមន្រ្តីជំនាញ មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ ចុះពិនិត្យស្ថានភាពទឹកជំនន់ ដែលកំពុងហូរកាត់ផ្លូវ ស្ថិតនៅភូមិទួលពោ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

      ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត និងប្រតិភូអមដំណើរ  ក៏បានបន្តដំណើរ ទៅពិនិត្យសកម្មភាព នៃការជួសជុសស្ពានស្រុត ១កន្លែង ស្ថិតនៅភូមិទួលរការ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ បន្ទាប់មក បានពិនិត្យទីទួលសុវត្ថិភាព ១កន្លែងទៀតដែលស្ថិតនៅក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

      សូមបញ្ជាក់ថា មកដល់ពេលនេះ កំណាត់ផ្លូវជាតិ ៧១Cដែលស្ថិតនៅភូមិទួលពោ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ត្រូវបានទឹកជន់លិច ប្រវែងប្រមាណជា ២គម និងបង្កការលំបាក ដល់ការធ្វើចរាចរឆ្លងកាត់របស់ប្រជាពលរដ្ឋ។ ហើយក៏មានប្រជាពលរដ្ឋប្រមាណ ១២២គ្រួសារ បាននឹងកំពុងស្នាក់នៅបណ្ដោះអាសន្ន នៅទីទួលសុវត្ថិភាព។ ជាមួយនោះដែរ ដើម្បីសម្រួលដល់ការរស់នៅ របស់ប្រជាពលរដ្ឋ អាជ្ញាធរ និងស្ថាប័នជំនាញ បានរៀបចំនូវប្រព័ន្ធភ្លើង ទឹកស្អាត និងស្នាក់ការប៉ុស្តិ៍សុខភាពផងដែរ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ