logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អំណោយមនុស្សធម៌បានចែកជូនដល់ប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ក្នុងឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ
20
18-September-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

     នៅព្រឹកថ្ងៃពុធ ទី១៨  ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្ដម ម៉ុម សារឿន អភិបាលខេត្ត និងជាប្រធាន​គណៈកម្មា​ធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និង ឯកឧត្ដម ឈាង  ឡាក់  ប្រធានក្រុមប្រឹក្សាខេត្ត  បាននាំយកអំណោយ​មនុស្សធម៌ ដែលមានស្បៀងអាហារ និងសម្ភារប្រើប្រាស់ជាអំណោយ ដ៏ថ្លៃថ្លារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី  និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ក្នុងឃុំកោះស្នែង  ស្រុកបុរីអូរស្វាយសែនជ័យសរុបចំនួន ២៨៧គ្រួសារ។

     ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះ ឯកឧត្តម ម៉ុម សារឿន បានពាំនាំនូវប្រសាសន៍​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបាន​ផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខបង​ប្អូនប្រជា​ពល​រដ្ឋ មានការអាណិតអាសូរ និងបានចូលរួមសោកស្តាយជាខ្លាំងជាមួយបងប្អូនប្រជា​ពលរដ្ឋរងគ្រោះទឹកជំនន់​នាពេលនេះ៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ