លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមារហណកម្មបីឆ្នាំរំកិល (២០២០-២០២២) ស្រុកសាមគ្គីមានជ័យ
September 18, 2019 អ្នកទស្សនា :

     នៅព្រឹកថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩ រដ្ឋបាលស្រុកសាមគ្គីមានជ័យ បានបើកសិក្ខាសាលា​សមារហណ​កម្ម​បី​​ឆ្នាំរំកិល (២០២០- ២០២២) ក្រោមអធិបតីភាពលោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង , លោក កេត សំអាន ប្រធានក្រុមប្រឹក្សាស្រុក  និងលោក ឈួន ចាន់ណា អភិបាលរងស្រុកសាមគ្គីមានជ័យ។

     សូមបញ្ជាក់ថា កម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក គឺជាការឆ្លុះបញ្ចាំងពីគំរូ ឬសេវាជាអតិភាព និងតម្លៃតាម​បណ្ដា​ឆ្នាំនីមួយៗក្នុងរយៈពេល បីឆ្នាំ ស្របនឹងក្របខណ្ឌចំណាយរយៈពេលមធ្យម (បីឆ្នាំ) របស់រដ្ឋបាលស្រុក។ ចំពោះ​ពាក្យថា បីឆ្នាំរំកិលមានន័យថាកម្មវិធីវិនិយោគត្រូវបានរៀបចំឡើងសម្រាប់រយៈពេលបីឆ្នាំ និងធ្វើបច្ចុប្បន្ន​ភាពជារៀងរាល់ឆ្នាំ។ ការរៀបចំបែបនេះនាំមកនូវភាពងាយស្រួលក្នុង​ការបង្ហាញពីអ្វីមួយដែល​បម្រុងនិងអនុវត្ត​នៅ​ឆ្នាំខាងមុខ។ គម្រោងសកម្មភាពវិនិយោគ គឺជាគម្រោងសកម្មភាព​ត្រូវចំណាយមូលនិធិ​ដោយមានពេល​ចាប់ផ្ដើម និងពេលបញ្ចប់ច្បាស់លាស់ដែលបានរៀបចំឡើងដើម្បីបង្កើនទ្រព្យសម្បត្តិសាសាធារណៈ (ហេដ្ឋា​រចនាសម្ព័ន្ធរូបវន្ត និងសេវាអរូបវន្ត)រួមទទាំងសេវានានាសម្រាប់​ឆ្លើយតបតាមតម្រូវការជា​អាទិភាពរបស់​ប្រជាពលរដ្ឋ។

     ដូចនេះការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក គឺជាការធ្វើឲ្យខ្លឹមសារនៃផែនការអភិវឌ្ឍន៍​ស្រុកទៅជា​សកម្មភាព ឬសេវាជាក់ស្ដែងដែលមានភ្ជាប់នូវចំណាយមូលនិធិសម្តៅលើក កម្ពស់ការផ្ដល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍក្នុងស្រុកសម្រាប់រយៈពេលបី ឆ្នាំ និងធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។ ទើបនៅ​ថ្ងៃ​នេះ រដ្ឋបាល​ស្រុកសាមគ្គីមានជ័យ បានរៀបចំសិក្ខាសាលាសមារហណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ( ២០២០-២០២២ ) ថ្នាក់ស្រុក ដើម្បីធានាឲ្យមានសង្គតិភាពក្នុងការកសាងផែន​ការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំនៃ​កម្មវិធីវិនិយោគបី​ឆ្នាំរំកិល ដោយផ្អែកតាមអនុក្រឹត្យលេខ ២១៩ អនក្រ.បក ចុះថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៩ ស្ដីពីផែនការអភិវឌ្ឍន៍  និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុលោមតាមប្រកាសអន្តរក្រសួងរវាង​ក្រសួង​មហាផ្ទៃ និងក្រសួងផែនការលេខ ០៧៨ ផក ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការដាក់ឱ្យប្រើប្រាស់សេចក្តី​ណែនាំបច្ចេកទេសស្ដីពីការរៀបចំនិងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត និងយោងលើប្រតិទិនការងារ​សម្រាប់ការកសាងផែនការអភិវឌ្ឍន៍និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្តកំពង់ឆ្នាំង។

      សិក្ខាសាលាសមារហណកម្មបីឆ្នាំរំកិល (២០២០-២០២២) របស់ស្រុកសាមគ្គីមានជ័យ មានការអញ្ជើញ​ចូលរួម​ពីសំណាក់ លោក លោកស្រី និងនាងកញ្ញា ជាប្រធាន អនុប្រធានមន្ទីរ និងតំណាងមន្ទីរអង្គភាព​រដ្ឋបាលខេត្ត  , នាយកទីចាត់ការផែនការ និងវិនិយោគខេត្ត , ថ្នាក់ដឹកនាំ និងមន្រ្តីសាលាស្រុក , ការិយាល័យ​ជុះនាញជុំវិញស្រុក , មេឃុំ , ជំទប់ទី១ និងស្មៀនឃុំ សរុបសមាសភាពចូលរួមចំនួន ៨២ នាក់ ស្រី ១៤ នាក់៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ