អភិបាលខេត្តកំពត បើកកិច្ចប្រជុំសាមញ្ញ លើកទី៤ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣
September 18, 2019 អ្នកទស្សនា :

     នៅព្រឹកថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩  ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានដឹក​នាំ​គណៈអភិបាលខេត្ត ចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ។

     កិច្ចប្រជុំនាពេលនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សាមជិកក្រុមប្រឹក្សាខេត្ត អភិបាលរង​ខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្ត កងកម្លាំងទាំងបី​ប្រភេទ នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្តសរុបចំនួន ៨៩នាក់ ។

     កិច្ចប្រជុំនាព្រឹកនេះប្រព្រឹត្តទៅតាមរបៀបវារៈដូចខាងក្រោម៖
១-ពិនិត្យ និងអនុម័ត លើរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី ០៤ របស់ក្រុមប្រឹក្សាខេត្ត។
២-ពិនិត្យ និងអនុម័ត លើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខេត្ត។
៣-ពិនិត្យ និងអនុម័ត លើរបាយការណ៍ប្រចាំខែ សីហា ឆ្នាំ២០១៩ ស្តីពីការអនុវត្តការងារ របស់ រដ្ឋបាលខេត្ដ។
៤-ពិនិត្យ និងអនុម័ត លើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការសម្រាប់ ខែកក្កដា ឆ្នាំ២០១៩។
៥-ពិនិត្យ និងអនុម័ត សេចក្តីព្រាងប្រតិទិនការងារ សម្រាប់ដំណើរការកសាងផែនការអភិវឌ្ឍន៍ ខេត្តកំពត(២០២០-២០២៤)។

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ