លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធីប្រកាកាសតែងតាំងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត
October 09, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសលោក ម៉ែន ចាន់រ៉ា ជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត ជំនួសលោក លឹម សៀងហេង ដែលត្រូវទទួលភារកិច្ចថ្មី។ ពិធីនេះក៏មានការចូលរួមពី ប្រធានមន្ទីរ អង្គភាព តំណាងកងកម្លាំងទាំងបីអភិបាលក្រុងបាវិត នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ប្រធានការិយាល័យគយ និងរដ្ឋាករ មន្ត្រីរាជការជាច្រើនរូបទៀត។

      មានប្រសាសន៍ក្នុងឱកាសនោះ លោក ហែម ពិសិដ្ឋ ក្នុងនាមឯកឧត្ដមអភិបាលខេត្ត បានផ្ដាំផ្ញើ ដល់លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដែលទើបទទួលបានការតែងតាំងថ្មី និងកងកម្លាំង មន្ត្រីសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ នូវកិច្ចការសំខាន់ៗមួយចំនួន ដូចជា៖
១- ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង ក្នុងការបំពេញការងារ។
២- ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន
៣- ត្រូវខិតខំលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានា និងពង្រឹងរបៀបរបបធ្វើការ តាមតួនាទី ភារកិច្ចរបស់ខ្លួន ដោយឈរលើគោលការណ៍ “សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ"។
៤- ត្រូវចៀសវាងឲ្យបាននូវទំនាស់ផលប្រយោជន៍ និងទំនាស់ដែលកើតចេញពីការប្រើអំណាចមិនត្រឹមត្រូវ។
៥-ត្រូវចៀសវាង និងនៅឲ្យឆ្ងាយពីអំពើពុករលួយ។
៦-ត្រូវចៀសវាងឲ្យបាននូវសកម្មភាពដែលបង្កការលំបាកដល់អ្នកឆ្លងកាត់។
៧-ត្រូវចូលរួមបង្កើនការសហការក្នុងចំណោមសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដីក៏ដូចជាសមត្ថកិច្ចព្រំដែននៃប្រទេសជិតខាង ក្នុងការថែរក្សាពង្រឹង សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ព្រំដែន បង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ជាពិសេសបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន បទល្មើសសេដ្ឋកិច្ច ការជួញដូរមនុស្ស និងទំនិញគេចពន្ធគ្រប់ប្រភេទ ការនាំចូលនូវទំនិញខុសច្បាប់ និងខូចគុណភាព ការលួចជ្រៀតចូល នៃជនបរទេសអន្តោ-ប្រវេសន៍ ឆ្លងកាត់ព្រំដែនដោយខុសច្បាប់ ជាដើម។
៨-ត្រូវបន្តសហការ និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការឲ្យបានកាន់តែល្អប្រសើរជាមួយបណ្ដាសមត្ថកិច្ចព្រំដែន នៃប្រទេសជិតខាង៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ