logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តមអភិបាលខេត្តតាកែវ និងលោកជំទាវ រួមជាមួយមន្រ្តីរាជការចំណុះរដ្ឋបាលខេត្ត បានអញ្ជើញដាំកូនឈើជិត ៣០០ដើម នៅបរិវេណភ្នំដា ស្រុកអង្គរបូរី
85
10-October-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      តាកែវ÷ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ លោកអភិបាលរងខេត្ត នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២ កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ព្រមទាំង លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកំម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ សិស្សានុសិស្ស និងជាប្រជាពលរដ្ឋ បានអញ្ជើញចូលរួមដាំកូនជិត ៣០០ដើម មាន៥ប្រភេទ នៅជុំវិញបរិវេណភ្នំដា ស្ថិតភូមិតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ។

      ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានថ្លែងអំណរគុណដល់ លោក ណុប នី ប្រធានមន្ទីរសាធារណៈការ នឹងដឹកជញ្ជូនខេត្ត និងលោក ឌឹម គឹមសាន អភិបាលស្រុកអង្គរបូរី ដែលបានខិតខំឈូសឆាយ និងរៀបចំទីតាំង ដើម្បីពិធីដាំកូនឈើ ក្នុងគោលបំណងចូលរួមថែរក្សាសម្បត្តិធនធានធម្មជាតិប្រវត្តិសាស្រ្ត និងបំផុសលើកទឹកចិត្តដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យចូលមកទស្សនាទីតាំងប្រវត្តិសាស្រ្ត ដែលជាដើមកំណើតនគរគោកធ្លក នៃព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ