logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ពិធីចែកស្រូវពូជជូនប្រជាពលរដ្ឋដែលមានលទ្ធភាពស្ដារឡើងវិញបន្ទាប់ពីរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គឆ្នាំ ២០១៩
52
10-October-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ដោយមានការយកចិត្តទុកដាក់ខ្ពស់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់អោយ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកជំទាវ ព្រមទាំងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានយកពូជស្រូវសែនក្រអូប មកចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ៦ ឃុំ គឺ ឃុំ ទងត្រឡាច ឃុំជីបាល ឃុំប្រាំយ៉ាម ឃុំព្រែកដំបូក ឃុំបារាយណ៌ និងឃុំព្រែករំដេង ស្រុកស្រីសន្ធរ ដែលមានលទ្ធភាពស្តារឡើងវិញបន្ទាប់ពីទទួលរងគ្រោះដោយទឹកជំនន់ ទន្លេមេគង្គឆ្នាំ២០១៩នេះ ។
សូមបញ្ជាក់ផងដែរថា ពូជស្រូវដែលត្រូវចែកជូននាពេលនេះចំនួន ១០៧.៥០០តោន សម្រាប់បងប្អូនប្រជាពលរដ្ឋចំនួន ១១៧៧គ្រួសារ ។

តាមរបាយការណ៍របស់ លោក សឹម គង់ អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ បានបញ្ជាក់អោយដឹងថា នាអំឡុងទឹកជំនន់ទន្លេមេគង្គក្នុងឆ្នាំ២០១៩នាពេលកន្លងមកនេះ បានធ្វើអោយប៉ះពាល់លិចភូមិអ្នកស្រុក ចំនួន ៦៩ភូមិ ប៉ះពាល់គ្រួសារចំនួន ១៧៣៧គ្រួសារ លិចផ្ទះ ចំនួន ១៧៣៧ខ្នងផ្ទះ  រុះរើផ្ទះដោយបាក់ច្រាំចំនួន ៣៩ផ្ទះ លិចវត្ត ១០កន្លែង សាលារៀន ៨កន្លែង និងធ្វើអោយប៉ះពាល់ផ្ទៃដីកស្រូវ ចំនួន ៤៩៥០ហិតា និងស្រូវពង្រោះ ១០១២ហិតា ។
កម្មវិធីនៅបានប្រារព្ធឡើងនៅថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ