logo
Header Logo
ព័ត៌មានលម្អិត
thumbnail
កិច្ចប្រជុំគណៈកម្មការ និងអនុគណៈកម្មការខេត្ត រៀបចំបុណ្យសមុទ្រលើកទី៨ ជុំទី២ ឆ្នាំ២០១៩ ខេត្តកំពត
40
10-October-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ព្រឹកថ្ងៃព្រហស្បតិ៍ទី ១០ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំគណៈកម្មការ និងអនុគណៈកម្មការខេត្ត រៀបចំបុណ្យសមុទ្រលើកទី៨ ជុំទី២ ឆ្នាំ២០១៩ ។

ក្នុងកិច្ចប្រជុំនាពេលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត និងជាប្រធាន​អនុគណៈកម្មការរៀបចំបុណ្យសមុទ្រ លោកស្នងការនគរបាលដ្ឋានខេត្ត លោកបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមូលដ្ឋានសមុទ្រ ទីបញ្ជាការជួរមុខ និងនាយកដ្ឋាននគរបាលព្រំដែនទឹក លោក លោកស្រីប្រធា​នមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត លោក លោកស្រីនាយកទីចាត់ការ និងអង្គភាពចំណុះសាលាខេត្តសរុបចំនួន ៩៩នាក់ ។

ក្នុងនោះឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ណែនាំដូចខាងក្រោម៖
+ស្នើលោកស្នងការនគរបាលខេត្ត ទំនាក់ទំនងជាមួយស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងការខ្ចីរថយន្តស្ទូច ដើម្បីត្រៀមបង្ការក្នុងអំឡុងពិធីបុណ្យសមុទ្រខាងមុខនេះ។
+ស្នើលោកប្រធានមន្ទីរព័ត៌មាន រៀបចំអត្ថបទជូនដល់អ្នកសារព័ត៌មាន និងវិទ្យុ ដើម្បីផ្សព្វផ្សាយអំពីព្រឹត្តិការណ៍បុណ្យសមុទ្រ នៅខេត្តកំពតឲ្យបានទូលំទូលាយ។
+ស្នើលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ជួយសម្រួលដល់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្ត និងត្រូវកំណត់ពេលជួបពិភាក្សាជាមួយ អ្នកវិនិយោគិនចិន ដែលកំពុងធ្វើផ្លូវជាតិលេខ ៣ ដើម្បីពន្លឿនការស្ថាបនាផ្លូវ៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ