កិច្ចប្រជុំសម្របសម្រួលដោះស្រាយដីប្រជាពលរដ្ឋ ចំនួន ១១៤គ្រួសារ ដែលបានស្នើសុំចុះបញ្ជីជាប្រព័ន្ធ ហើយត្រូវបានក្រុមហ៊ុនហ្គ្រែនឌីស ធីមប៊ើ ប្តឹងជំទាស់
October 10, 2019 អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាស្រុកឱរ៉ាល់ ឯកឧត្តម ព្រំ វណ្ណៈ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួលដោះស្រាយដីប្រជាពលរដ្ឋ ចំនួន ១១៤គ្រួសារ ដែលបានស្នើសុំចុះបញ្ជីជាប្រព័ន្ធ ហើយត្រូវបានក្រុមហ៊ុនហ្គ្រែនឌីស ធីមប៊ើ ប្តឹងជំទាស់ ដែលមានការអញ្ជើញចូលរួមពី អភិបាលស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ មេភូមិ មេឃុំ តំណាងប្រជាពលរដ្ឋ និងតំណាងក្រុមហ៊ុនហ្គ្រែនឌីស ធីមប៊ើ ។

បន្ទាប់ពីបានស្តាប់ និងពិនិត្យនូវរបាយការណ៍របស់ភូមិបាលស្រុកមក ឯកត្តមប្រធានអង្គប្រជុំបានសំណូមពរសុំអោយតំឡើងផែនទីអោយបានច្បាស់លាស់ និងរកអោយឃើញក្បាលដីចំនួន ១១២ក្បាលដី ក្បាលដីដែលបានជាន់គ្នាប៉ុន្មាន និងមិនជាន់ប៉ុន្មាន បើរកឃើញទៅថាមិនជាន់គ្នាទៅលើប្លង់ដីរបស់ក្រុមហ៊ុនហ្គ្រែនឌីសទេ យើងនឹងបន្តនីតិវិធីធ្វើប័ណ្ណជូនប្រជាពលរដ្ឋ ឯកឧត្តមបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្ត នៅតែបន្តការគាំទ្រជានិច្ចចំពោះអ្នកវិនិយោគ ប្រសិនបើរកឃើញថា មិនមានផលប៉ះពាល់ និងមិនជាន់ទៅលើដីប្រជាពលរដ្ឋដែលកំពុងប្រើប្រាស់អាស្រ័យផលទេ យើងត្រូវតែការពារនូវអ្វីដែល ជារបស់ក្រុមហ៊ុន ទន្ទឹមនឹងនោះក៏ត្រូវសិក្សាពីប្រវត្តិកាន់កាប់ដីរបស់ក្រុមហ៊ុនផងដែរ ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ