អភិបាលខេត្តត្បូងឃ្មុំ អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ដែលជ្រុលខ្លួនផ្សំគំនិត ឬប្រព្រឹត្តិសកម្មភាពខុសច្បាប់នានា ដោយជឿតាមការញុះញង់ អូសទាញពីសំណាក់ជនក្បត់សមរង្ស៊ី សូមចូលសារភាពបកក្រោយ រាជរដ្ឋាភិបាលកម្ពុជា នឹងលើកលែង ក្នុងនាមឈាមជ័រខ្មែរតែមួយ សញ្ជាតិខ្មែរតែមួយ!!
October 15, 2019 អ្នកទស្សនា :

      លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ដែលជ្រុលផុងខ្លួនផ្សំគំនិត បង្កចលាចល ធ្វើសកម្មភាពខុសច្បាប់នានា ដោយជឿតាមការញុះញង់ អូសទាញពីសំណាក់ជនក្បត់ជាតិសមរង្ស៊ី សូមចូលខ្លួនសារភាព ងាកបកក្រោយ នៅមិនទាន់ហួសពេលនោះទេ ព្រោះថារាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ នៅទទួលធ្វើការលើកលែង គឺសម្តេចមិនដែល បោះបង់ រត់ចោល ពលរដ្ឋខ្មែរម្តងណានោះឡើយ ក្នុងនាមឈាមជ័រខ្មែរតែមួយ សញ្ជាតិខ្មែរតែមួយ។

      ថ្លែងលើកឡើងបែបនេះ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ក្នុងឪកាសលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាំយកវគ្រឿងសម្ភា:ប្រើប្រាស់ ដែលផ្តល់ដោយក្រុមហ៊ុន យូនីលីវើល ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងជនងាយរងគ្រោះ ចំនួន៨០០គ្រួសារ មកពី២ឃុំ គឺឃុំមៀន និងឃុំអំពិលតាពក ស្ថិតក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

      ក្នុងឪកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន យូនីលីវើល ដែលបានជ្រើសយកខេត្តត្បូងឃ្មុំ ក្នុងការចូលរួមចែករំលែកនូវតម្រូវការរបស់ពលរដ្ឋ ដោយផ្តល់ជាផលិតផលមួយចំនួន ជូនគ្រួសារទាំង៨០០គ្រួសារ ក្នុងស្រុកអូររាំងឪ នាពេលនេះ។

      លោក អភិបាលខេត្ត បានថ្លែងគូសបញ្ជាក់ថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើនយោបាយត្រឹមត្រូវ ដឹកនាំប្រទេសជាតិធ្វើឲ្យមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ ហើយប្រជាពលរដ្ឋ រស់នៅមានភាពសុខសាន្ត ប្រកបមុខរបរការងារបានដោយសេរី ធ្វើឲ្យកម្រិតជីវភាពបានធូរធារ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបន្តថែរក្សាសុខសន្តិភាពនេះ ឲ្យបានគង់វង្សយូរអង្វែង ដើម្បីភាពរីកចម្រើនក្នុងគ្រួសារ និងការអភិវឌ្ឍប្រទេសជាតិរបស់យើងបន្តទៅទៀត។

      លោកអភិបាលខេត្ត ក៍បន្តអំពាវនាវផងដែរ ដល់ប្រជាពលរដ្ឋទាំងអស់សូមបញ្ឈប់ កុំជឿតាមការញុះញង់ ឬការបំផុសបំផុលអូសទាញណាមួយ ជាសកម្មភាពបំពានលើច្បាប់ ដែលប៉ះពាល់ដល់សុខសន្តិភាព របស់កម្ពុជាទាំងមូល។

ជាពិសេសសូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំទាំងអស់ ក៍ដូចជាទូទាំងប្រទេស បន្តកាន់ច្រវាចែវទូកសន្តិភាពជាមួយសម្តេចតេជោ ហ៊ុន សែន និងត្រៀមពិសាររួមគ្នា អំបុកសាមគ្គីនៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ ដែលជាការពិសាអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ៕

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ