ថ្នាក់ដឹកនាំខេត្តក្រចេះ ប្រារព្ធពិធីគោរពវិញ្ញណក្ខន្ធ ព្រះបាទសម្ដេចព្រះនរោត្តម សីហនុព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ក្នុងខួបគម្រប់៧ឆ្នាំ
October 16, 2019 អ្នកទស្សនា :

      នារសៀលថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត នឹងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានប្រារព្ធពិធីគោរពវិញ្ញណក្ខន្ធ ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ ដែលមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្តកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ អភិបាលក្រុង-ស្រុក សិស្ស និស្សិត តាជីយាយជី បានចូលរួមធ្វើឡើងនៅសាលមហោស្រពខេត្ត។

      នាឱកាសនោះ ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ ក៏បានអាននូវជីវប្រវត្តិសង្ខេបរបស់ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំនៃការយាងសោយទិវង្គត។ បន្ទាប់មកឯកឧត្ដមគណៈអធិបតី រួមនឹងមន្ត្រីរាជការ កងកម្លាំង សិស្ស និស្សិត ស្តាប់ព្រះសង្ឃសូត្រមន្តបង្សុកូលឧទ្ទិសថ្វាយនូវព្រះរាជកុសលផលបុណ្យ ជូនចំពោះវិញ្ញណក្ខន្ធ ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងឯកភាពជាតិខ្មែរ។

      ជាមួយគ្នានោះឯកឧត្តម វ៉ា ថន អភិបាលខេត្តក៏បានបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ ថ្វាយព្រះរាជកុសល ព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមបានយាងទៅសោយព្រះបរមសុខក្នុងសុគតិភព។ និងសូមឱ្យព្រះវិញ្ញាណក្ខន្ធ ដ៏ស័ក្កិសិទ្ធិរបស់ព្រះអង្គតាមជួយប្រោសប្រទានសាធុការពរជ័យ ដល់ទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា និងជាប្រជារាស្រ្តខ្មែរទូទាំងប្រទេស ប្រកបដោយវឌ្ឍនភាព វិបុលសុខ និងសុខកេក្សាន្ត រុងរឿងជាយូរអង្វែងតរៀងទៅ។ចុងបញ្ចប់គណៈអធិបតីក៏បានចែកអំណោយជូនតាជីយាយជីដែលបានចូលរួមផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ