វេទិកាសន្ទនារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍ នៅខេត្តកណ្តាល
October 22, 2019 អ្នកទស្សនា :

      អង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាល គឺជាដៃគូដែលមិនអាចខ្វះបាន ក្នុងការឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។  នេះជាការលើកឡើងរបស់ឯកឧត្ដម ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ក្នុងឱកសាឯកឧត្ដមអញ្ជើញជាអធិបតីក្នុង វេទិកាសន្ទនារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍ នៅខេត្តកណ្តាល ក្រោមប្រធានបទ " ការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាលសំដៅសម្រេចបានក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា" នៅសាលាខេត្តកណ្ដាល។ ឯកឧត្ដមបន្តថា ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ គឺពិតជាមិនអាចខ្វះបាន នូវការចូលរួមពីគ្រប់ មជ្ឈដ្ឋាននានា ជាពិសេសភាពជាដៃគូអភិវឌ្ឍន ជាមួយអង្គការសង្គមស៊ីវិល ដែលបានធ្វើសកម្មភាពរួមចំណែក ស្ទើគ្រប់វិស័យដូចជា ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធ   វិស័យអប់រំ កសាងធនធានមនុស្ស ជួយវិស័យសង្គមកិច្ច វិស័យកសិកម្ម ដោយផ្ដល់ពូជសត្វចិញ្ចឹម លើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋ តាមសហគមន៍ជាដើម។ល។ ភាពជាដៃគូនេះពិតជាបានចូលរួមចំណែក ឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ អនុវត្តបានពេញលេញតាម ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សំដៅឱ្យមានការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ក្នុងគោលបំណងលើកគម្ពស់គុណភាព ជីវិតរបស់ប្រជាពលរដ្ឋយើង។

      ឯកឧត្ដមអភិបាលខេត្ត បានអំពាវនាវដល់ អាជ្ញាធរក្រុង ស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវបន្តកិច្ចសហប្រតិបត្តិការ ជាមួយអង្គការសង្គមស៊ីវិល ឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីធ្វើឱ្យខេត្តកណ្ដាល ប្រែមុខមាត់ និងមានការអភិវឌ្ឍ ព្រមទាំងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋ កាន់តែល្អប្រសើរផងដែរ។ 

      ក្នុងវរទិកានេះដែរ តំណាងអង្គការសង្គមស៊ីវិល បានលើកឡើងពីបញ្ហាប្រឈមនានា  និងបានធ្វើការឆ្លើយេតបភ្លាមៗពីសំណាកឯកឧត្ដមអភិបាលខេត្ត និងបណ្ដាមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។
មានប្រសាសន៍ក្នុងវេទិកា ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានលើកឡើងថា អង្គការសង្គមស៊ីវិល ត្រូវចូលរួមចំណែកឱ្យបានជិតស្និទ្ធ ជាមួយអាជ្ញាធថ្នាក់ក្រោមជាតិ ជាពិសេស ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីចូលរួមរៀបចំផែនការអភិវឌ្ឍ និងវិនិយោគឃុំ សង្កាត់។ 
ឯកឧត្ដមបានថ្លែងនូវការកោតសរសើរ ចំពោះអង្គការសង្គមស៊ីវិលទាំងអស់ដែលបាន លើកឡើងពីបញ្ហានានា ដែលអង្គការសង្គមស៊ីវិល បានជួបប្រទះកន្លមក។ ហើយការលើកឡើងទាំងអស់នេះ គឺមិនបានលើកឡើងពីបញ្ហា ការបិទសិទ្ធិសេរីភាព របស់អង្គការ សមាគម សហជីព ឬសហគមន៍ឡើយ។

      សូមបញ្ជាក់ផងដែរថា ទូទាំងខេត្តកណ្ដាល មានអង្គការ សមាគម សហជីព និងសហគមន៍ ទាំងអស់ចំនួន ៤២៤អង្គភាព ក្នុងនោះមាន ៥៧អង្គការ ១៥៧សមាគម ១៧៣សហជីព និង៣៧សហគមន៍៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ