វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី១ អាណត្តិទី៣ នៅស្រុកកៀនស្វាយ
October 22, 2019 អ្នកទស្សនា :

      ថ្លែងនៅក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី១ អាណត្តិទី៣  នៅឃុំឈើទាល ស្រុកកៀនស្វាយ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានបញ្ជាក់ថា គោលបំណងរបស់វេទិកានេះ គឺធ្វើឡើងដើម្បីឲ្យក្រុមប្រឹក្សាខេត្ត បានជម្រាបជូនដល់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ អំពីសកម្មភាព និងលទ្ធផលសំរេចបានរបស់ក្រុមប្រឹក្សាខេត្ត ដែលបានអនុវត្តក្នុងឆ្នាំកន្លងមក។ ពិសេសគឺការឆ្លើយតបចំពោះសំណើរក៍ដូចជាសំណូមពរនានា របស់ប្រជាពលរដ្ឋ ដែលបានស្នើរកាលពីឆ្នាំមុន។   
     បន្ថែមពីលើនេះ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល  ក៍បានបង្ហាញអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តទទួលបាន តាមរយៈការអនុវត្តនូវសកម្មភាពនានា ក្នុងបណ្តាឆ្នាំកន្លងមក តាមរយៈការពិភាក្សា ពិគ្រោះយោបល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាអាទិភាពសំខាន់  សម្រាប់រដ្ឋបាលខេត្ត យកទៅធ្វើការពិចារណា ដោះស្រាយ និងបន្តអនុវត្តការងារ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន ឲ្យកាន់តែល្អប្រសើរឡើង។      
     ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ក្នុងវេទិកានេះឲ្យបានផុលផុស សូមកុំមានការភ័យខ្លាច ពីព្រោះប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិស្មើៗគ្នា ក្នុងការបញ្ចេញមតិ យោបល់តាមរយៈការនិយាយផ្ទាល់មាត់ និងការសរសេរលើក្រដាស ហើយក្រុមប្រឹក្សាខេត្ត នឹងធ្វើការប្រមូលនូវរាល់             មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ មកធ្វើការពិភាក្សា ស្រាយបំភ្លឺឲ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព នឹងឈានទៅរកការដោះស្រាយ ចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលា។     
        សូមជំរាបថា តាមរបាយការណ៍ឆ្លើយតបរបស់ក្រុមប្រឹក្សាខេត្តលើកទី៥ អាណត្តិទី២ កាលពីឆ្នាំ២០១៨កន្លងទៅនេះ ក្រុមប្រឹក្សាខេត្តទទួលបានសំណូមពរពីប្រជាពលរដ្ឋចំនួន២៣ សំណូមពរ ពាក់ព័ន្ធនឹង បញ្ហាការផ្តល់សេវាសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ  សណ្តាប់ធ្នាប់ វិវាទផ្សេងៗ ដែលបញ្ហាទាំងនេះត្រូវបានរដ្ឋបាលខេត្តធ្វើការដោះស្រាយជូនបានរួចរាល់ចំនួន០៨បញ្ហា នៅសល់១៥បញ្ហាទៀតកំពង់ដោះស្រាយបន្ត។
        ដោយឡែកសំរាប់វេទិការក្នុងថ្ងៃនេះ មានប្រជាពលរដ្ឋបានឡើងនូវសំណូមពរដោយផ្ទាល់មាត់ចំនួន១១នាក់ និងសរសេរជាក្រដាស់ចំនួន ២០បញ្ហា ពាក់ព័ន្ធនឹងបញ្ហាដីធ្លី បញ្ហាចរាចរណ៍ បញ្ហាពន្ធប្រថាប់ត្រាដីធ្លី បញ្ហាអគ្គិសនី បញ្ហាទឹកស្អាត សុំធ្វើផ្លូវបេតុង និងដាក់លូ រំដោះទឹក ដែលបញ្ហាទាំងនេះត្រូវបានឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តទទួលយក និងបានជំរុញដល់មន្ទីរពាក់ព័ន្ធ ត្រូវធ្វើការដោះស្រាយឲ្យបានទាន់ពេលវេលាផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ