logo
Header Logo
ព័ត៌មានលម្អិត
thumbnail
សហគ្រាសធុនតូច និងមធ្យម ជាឆ្អឹងខ្នងជំរុញល្បឿនកំណើនសេដ្ឋកិច្ច និងបង្កើតការងារ
112
25-October-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      ខេត្តកណ្តាល៖  សហគ្រាស​ ធុនតូច​ និងមធ្យម  ជាឆ្អឹងខ្នងសេដ្ឋកិច្ច  ជាកម្លាំងចលករ ដ៍ខ្លាំងមួយ ក្នុងការជំរុញ ល្បឿនសេដ្ឋកិច្ចជាតិ  និងបង្កើតការងារ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម បណ្ឌិត គន់ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានគយ
និងរដ្ឋករកម្ពុជា  ក្នុងឱកាសបើកសិក្ខាសាលាលើកទឹកចិត្ត  ផ្នែកគយ និងពន្ធដារ សំរាប់សហគ្រាស ធុនតូចនិង មធ្យមដែលពិធី  បានប្រារព្ធធ្វើឡើង វេលាព្រឹកមិញនេះ  នៅសាលាខេត្តកណ្តាល។

      ឯកឧត្តមបណ្ឌិតអះអាងថា៖ សហគ្រាស ធុនតូចនិងមធ្យម  តែងតែជួបប្រទះ បញ្ហាប្រឈមនានា  ក្នុងកិច្ចដំណើរការ អាជីវកម្មរបស់ខ្លួន។ ក្នុងបរិបទនេះរាជរដ្ឋាភិបាល  បានដាក់ចេញនូវវិធានការជាច្រើន  ដើម្បីគាំទ្រវិស័យនេះ ដើម្បី ពន្លឿន ខ្សែសង្វាក់ផលិតកម្មអោយដំណើការ ប្រកបដោយចិរភាព។

      អង្គសិក្ខាសាលា​នោះ ក៏បានធ្វើបទបង្ហាញពី ខ្លឹមសារ អនុក្រឹត្យ និងប្រកាស​ របស់ក្រសួងសេដ្ឋកិច្ច ដោយ​បាន​បញ្ជាក់ជូនអំពី​​លក្ខខណ្ឌ,​ទម្រង់, នីតិវិធី និងយន្តការ  នៃការផ្តល់ និង​ការ តាមដាន​ត្រួតពិនិត្យ   ការលើកទឹកចិត្ត​ដល់សហគ្រាស ធុនតូច និងមធ្យម ស្របតាម​ច្បាប់និង បទប្បញ្ញត្តិ ជាធរមាន។

      ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ដែលចូលរួមជាអធិបតី ក្នុងឱកាសនោះ បានផ្តាំផ្ញើរ  អោយម្ចាស់សហគ្រាស ធុនតូចនិងមធ្យម ត្រូវលើកឡើងនូវចម្ងល់ ក៍ដូចជាសំណូមពរ ដើម្បីរិះរកបញ្ហប្រឈមនានាសំដៅ ស្វែងរកដំណោះស្រាយប្រកបដោយ ប្រសិទ្ធភាព និងកម្លាភាពទៅតាមស្ថានភាពជាក់ស្តែង។
    គួរបញ្ជាក់ថា៖ ខេត្តកណ្តាល មានសហគ្រាស ធុនតូច និងមធ្យម ក្នុងឆ្នាំ២០១៨ មានចំនួន 
១.២៥៥មូលដ្ឋាន បើប្រៀបធៀបឆ្នាំ២០១៧ មានកំណើន ៩៧០ មូលដ្ឋាន មកដល់ត្រឹម ត្រីមាសទី៣ ឆ្នាំ២០១៩  កើនឡើង  ដល់ចំនួន១.៣៣៣ មូលដ្ឋាន ដោយប្រើប្រាស់កម្លាំងពលកម្ម  រហូតដល់ ១៩.២០៩នាក់៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ