logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តក្រចេះប្រជុំប្រកាសផ្សព្វផ្សាយលទ្ធផលបឋមផលិតផលក្នុងស្រុកសរុប ប្រចាំឆ្នាំ២០១៨(GDP)
152
18-November-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      ថ្ងៃចន្ទ ៧រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការប្រចាំការក្រសួងផែនការ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងឯកឧត្តម អ៊ុ ភី សមាជិកក្រុមប្រឹក្សាខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសផ្សព្វផ្សាយលទ្ធផលបឋមផលិតផលក្នុងស្រុកសរុបរបស់ខេត្តក្រចេះប្រចាំឆ្នាំ២០១៨ ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំសាលាខេត្ត រួមមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។

      សេដ្ឋកិច្ចខេត្តក្រចេះមានប្រមាណ ២,០៣៧,២៤៥លានរៀល គិតជាដុល្លារប្រហែល៥០៣ដុល្លារអាមេរិក អត្រាប្ដូរប្រាក់ ១ដុល្លារស្មើ៤០៥០រៀល បើគិតតាមថ្លៃបច្ចុប្បន្ននៅឆ្នាំ២០១៨ ស្មើ ២,៣ភាគរយ នៅសេដ្ឋកិច្ចជាតិ។ បើធៀបនឹងឆ្នាំ២០១៦ សេដ្ឋកិច្ចខេត្តមាន១,៨៧៦,៧៨២ លានរៀល ស្មើនឹង៤៦៥ដុល្លារអាមេរិក សេដ្ឋកិច្ចខេត្តមានកំណើន ៦,៦ ភាគរយ នៅឆ្នាំ២០១៨ធៀប និងឆ្នាំ២០១៧។ ចំណូលសម្រាប់ម្នាក់ ១,២៨៥ដុល្លារ នៅឆ្នាំ២០១៨ និង១,២០៣ដុល្លារ នៅឆ្នាំ២០១៧។

      ក្នុងកិច្ចប្រជុំឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមទៀតថា ៖ នៅក្នុងខេត្តក្រចេះមានវិស័យមួយចំនួនដែលជាវិស័យផ្ដល់នូវប្រភពចំណូល រួមមាន៖ វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម។ ទន្ទឹមនឹងនោះក៏មានជួបនូវបញ្ហាមួយចំនួនរួមមាន ៖ -ប្រភពទិន្នន័យ មានតែទិន្នន័យរដ្ឋបាល ស្ថាប័នរដ្ឋ -អត់មានក្រុមហ៊ុន ឯកជន អត់មានទិន្នន័យគ្រួសារ -ធនធានមនុស្ស -ធនធានថវិកាសម្រាប់ការអង្កេតស្រាវជ្រាវ។

      មានប្រសាសន៍បន្ថែមពីឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការប្រចាំការក្រសួងផែនការ ៖ ដោយសារប្រទេសជាតិមានសុខសន្តិភាព បានធ្វើអោយកំណើនសេដ្ឋកិច្ច GDP ទូទាំងប្រទេសមានការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ ពោលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ខ្ពស់គ្រប់វិស័យ ដោយមិនដូចជនអគតិមួយចំនួនបានលើកឡើងថា កម្ពុជាកាន់តែក្រទៅៗ ដែលបានបំពុលសង្គមឲ្យមានវាយប្រហាររាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែជាក់ស្តែង កម្ពុជាកាន់តែរីកចម្រើនទៅៗ ដោយចំណូលរបស់ប្រជាពលរដ្ឋកាន់តែខ្ពស់។ ហើយការប្រើប្រាស់ស្ថិតិក្នុងស្រុកសរុប គឺចងក្រងសម្រាប់ វាស់វែងការប្រែប្រួលសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ចខេត្ត ប្រាក់ចំណូលខេត្ត និងចំណូលសម្រាប់ម្នាក់ ផែនការអភិវឌ្ឍន៍តាមវិស័យ គោលនយោបាយទាក់ទាញការវិនិយោគ ការប្រៀបធៀបជាតិនិងអន្តរជាតិ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ