ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងវគ្គផ្សព្វផ្សាយ ស្តីពីបែបបទ និងនិតិវិធីសម្រុះសម្រួលដោះស្រាយបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋ នៃរាជធានី ខេត្ត-ក្រុង នៅស្រុកកំពង់ត្រឡាច
November 22, 2019 អ្នកទស្សនា :

      កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រ១១ រោច ខែ កត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ឋសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០១៩ នៅសាលាស្រុកកំពង់ត្រឡាច មានការរៀបចំវគ្គផ្សព្វផ្សាយស្តីពីបែបបទនីតិវិធីនៃការទទួល និងការសម្រុះសម្រួលដោះស្រាយបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត។

      ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង  លោក មាស សុធា ក្រុមប្រឹក្សាស្រុក តំណាងលោក ហ៊ុល ចន្ច័ថូ ប្រធានក្រុមប្រឹក្សាស្រុកលោក អាំ សុគន្ឋ អភិបាលរងស្រុកកំពង់ត្រឡាច។

      ក្នុងកិច្ចប្រជុំនោះដែរក៏មានការចូលរួមពីសមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក លោក លោក លោកស្រី នាយករដ្ឋបាលស្រុក ប្រធានការិយាល័យចំណុះសាលាសាលាស្រុក លោក លោកស្រី ប្រធានការិយាល័យជុំវិញស្រុក លោក លោកស្រីប្រធានការិយាល័យជំនាញនានាជុំវិញស្រុក លោកមេឃុំ ស្មៀនឃុំ ក្រុមប្រឹក្សាឃុំ សរុបអ្នកចូលរួមមានចំនួន ៩១នាក់ ស្រី ១១ នាក់។

      ឯកឧត្តម ឡុង ឈុនឡៃ បានមានប្រសាសន៍ថាៈ ការបង្កេីតការិយាល័យប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិគឺដេីម្បីលេីកកម្ពស់អភិបាលកិច្ចល្អនៅមូលដ្ឋាន តាមរយ:ការពង្រឹងតួនាទី ភារកិច្ច ការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅក្រៅប្រព័ន្ឋតុលាការ ដែលពាក់ព័ន្ឋនឹងការផ្តល់សេវាធារណ:ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ឋភាពសំដៅបង្កេីនជំនឿ ទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ