កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសពិនិត្យ និងផ្ដល់យោបល់ លើសេចក្ដីព្រាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់ខេត្តកំពង់ឆ្នាំង
November 22, 2019 អ្នកទស្សនា :

      កំពង់ឆ្នាំង៖ ព្រឹកថ្ងៃសុក្រ ១១រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសពិនិត្យ និងផ្ដល់យោបល់ លើសេចក្ដីព្រាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២០-២០២៤) និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២០-២០២២)ខេត្តកំពង់ឆ្នាំង ក្រោមអធិបតី ឯកឧត្ដម អម សុភា អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារ កសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត តំណាង ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារ កសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត។

      ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម ផាន់ ចាន់តារា សមាជិកក្រុមប្រឹក្សាខេត្ត,លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត ,លោក ឌឹម ឌន ប្រធានមន្ទីរផែនការខេត្ត និងជាសមាជិកក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត, លោក ហង្ស ពិសី នាយកទីចាត់ការផែនការ និងវិនិយោគ និងទទួលបានការចូលរួមពីលោក នាយកទីចាត់ការសាលាខេត្ត, លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងជាសមាជិកក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត សរុប ៥៧ រូប៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ