ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិច្ឆ័យក្បាលដីមានលក្ខណៈជាប្រព័ន្ធ ស្រុកពញាឮ ខេត្តកណ្ដាល
November 22, 2019 អ្នកទស្សនា :

      មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរយោដីខេត្តកណ្តាល អំពាវនាវអោយប្រជាពលរដ្ឋរស់នៅក្នុងភូមិពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮខេត្តកណ្ដាល អញ្ជើញមកពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី អោយបានគ្រប់ៗគ្នា។ នេះជាអំពាវនាវរបស់លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល ក្នុងពិធីបិទផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋរស់នៅភូមិពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩។ លោកបន្តថា ការបិទផ្សាយនេះ គឺមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋដែលមានដីនៅក្នុងភូមិពោធិមង្គល ឃុំព្រែកតាទែន ព្រោះការបិទផ្សាយនេះបានទុកឱកាសឱ្យបងប្អូនប្រជាពលរដ្ឋបានពិនិត្យនូវទិន្នន័យក្បាលដី និងអក្ខរាវិរុទ្ធ ដូចជាឈ្មោះ ថ្ងៃខែឆ្នាំកំណើត អោយបានត្រឹមត្រូវ ហើយក្នុងករណីមានខុសឈ្មោះ ឬទិន្នន័យ ប្រជាពលរដ្ឋអាចប្ដឹងជំទាស់ដល់ក្រុមការងារ ដើម្បីធ្វើការកែប្រែអោយបានត្រឹមត្រូវឡើងវិញ។ លោកបន្តទៀតថា ក្នុងការបិទផ្សាយជាសារធារណៈនេះមានរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ ដោយមានគណៈកម្មាធិការ និងមន្ត្រីសុរិយោដីប្រចាំការ ដើម្បីពន្យល់អំពីទិន្នន័យក្បាលដីទាំងឡាយ ទទួលពាក្យបណ្តឹង និងធ្វើការដោះស្រាយ ដោយមិនគិតពីថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬថ្ងៃបុណ្យទានអ្វីឡើយ។ បន្ទាប់ពីលទ្ធផលបិទផ្សាយរយៈពេល១៥ថ្ងៃរួច យើងនឹងទទួលបាននូវទិន្នន័យត្រឹមត្រូវ សម្រាប់ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋ។

      លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានសំដែងនូវការសប្បាយរីករាយ និងថ្លែងនូវការកោតសរសើរចំពោះក្រុមការងារ នៃមន្ទីរសុរិយោដីខេត្តកណ្ដាល ដែលបានសហការណ៍ការល្អជាមួយអាជ្ញាធរភូមិ និងប្រជាពលរដ្ឋ ក្នុងការអនុវត្តការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងឃុំព្រែកតាទែន។ លោកអភិបាលស្រុក បានអោយដឹងដែរថា ការចុះបញ្ជីដីធ្លីលក្ខណះជាប្រព័ន្ធនេះ គឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព ការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ សេ្ថរភាពសង្គម និងបញ្ជៀសការកើតមានទំនាស់ដីធ្លី នៅតាមមូលដ្ឋាន។ លោកអភិបាលស្រុក បានអំពាវនាវដល់ប្រជាពលរដ្ឋជាម្ចាស់ក្បាលដីត្រូវមកពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ និងធ្វើការផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋដែលមានក្បាលដីនៅក្នុងភូមិពោធិមង្គលទាំងអស់ អញ្ជើញមកពិនិត្យទិន្នន័យឱ្យបានគ្រប់ៗគ្នា ប្រសិនបើមានកំហុសឆ្គង ត្រូវដាក់ពាក្យប្តឹងតវ៉ា កែតម្រូវឲ្យបានត្រឹមត្រូវតាមនីតិវិធី។

      សូមបញ្ជាក់ផងដែរថា ទូទាំងខេត្តកណ្ដាលការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ អនុវត្តបាន៦២ឃុំ-សង្កាត់ ស្មើនឹង៤៤០ភូមិ មានប្រភេទដីលំនៅដ្ឋាន និងដីប្រកបកសិកម្មជាដើម ដោយកំណត់ព្រំ វិនិច្ឆ័យ និងបញ្ចូលទិន្នន័យបាន ២៦៧,២៣៦ក្បាលដី និងចែកប័ណ្ណបាន ១៨៧,១៨៨ប័ណ្ណ។ ទូទាំងស្រុកពញាឮ ចុះបញ្ជីដីធ្លី មានប្រភេទដីលំនៅដ្ឋាន និងដីប្រកបកសិកម្មជាដើម ដោយកំណត់ព្រំ វិនិច្ឆ័យ និងបញ្ចូលទិន្នន័យបាន ៤,២៤៤ក្បាលដី និងចែកប័ណ្ណបាន ៤២១ប័ណ្ណ។ ដោយឡែកភូមិពោធិមង្គល ដែលកំពុងធ្វើការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិច្ឆ័យក្បាលដីមានក្បាលដីចំនួន៤៧៦ក្បាលដី៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ