logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តត្បូងឃ្មុំ៖ ចាត់ទុកការបាត់បង់ព្រះសីលសំវរ ឡឹង ធៀម គឺជាការបាត់បង់នូវព្រះមហាថេរ និងជាបញ្ញវន្ត័សង្ឃ ដែលមានបទពិសោធន៍ចាស់ទុំ របស់ព្រះពុទ្ធសាសនាថេរវាទកម្ពុជា
65
24-November-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      (ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដឹកនាំប្រតិភូថ្នាក់ខេត្ត ក្រុង ស្រុក រួមជាមួយប្រជាពលរដ្ឋយ៉ាងច្រើនកុះករ អញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសីលវរ ឥន្ធត្ថេរ ឡឹង ធៀម ព្រះរាជាគណៈ ថ្នាក់ចត្វា និងជាព្រះគ្រូចៅអធិការវត្ត ដំរិល ឃុំដំរិល ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដែលបានទទួលព្រះអនិច្ចកម្ម នៅវេលាម៉ោង ១០ៈ២៨នាទីយប់ ថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០១៩កន្លងទៅ ក្នុងព្រះជន្ម ១០៤ព្រះវស្សា ដោយជរាពាធ។

      លោក ជាម ច័ន្ទសោភ័ណ បានចាត់ទុកការបាត់បង់ព្រះសីលសំវរ ឡឹង ធៀម គឺជាការបាត់បង់នូវព្រះមហាថេរ និងជាបញ្ញវន្ត័សង្ឃ ដែលមានបទពិសោធន៍ចាស់ទុំ របស់ព្រះពុទ្ធសាសនាថេរវាទកម្ពុជា មានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ព្រះពុទ្ធសាសនា។

      លោក អភិបាលខេត្ត និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ សូមឧទ្ទិសដល់ព្រះវិញ្ញាណខន្ធព្រះសព និមន្តទៅកាន់ឋានសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ