ប្រធានក្រុមប្រឹក្សាខេត្តកោះកុង អញ្ជើញជាធិបតីដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
December 12, 2019 អ្នកទស្សនា :

      ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលខេត្តស្តីទី លោកអភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី នាយក នាយករង ប្រធាន អនុប្រធានអង្គភាព ចំណុះសាលាខេត្ត ព្រមទាំងលោក លោកស្រី ដែលមានការពាក់ព័ន្ធ។

      កិច្ចប្រជុំដោយផ្ដល់លើរបៀបវារៈសំខាន់ៗរួមមាន :
១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី៧
២-ពិនិត្យ និងអនុម័តនិងអនុម័តលើសេចក្តីទៀងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៦
៣-របាយការណ៍ ស្ដីពីសកម្មភាពរបស់គណៈអភិបាលខេត្តកោះកុង ចាប់ពីថ្ងៃទី៦ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩
៤-របាយការណ៍លទ្ធផលការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត
៥-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកោះកុង
៦-បញ្ហាផ្សេងៗ

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ