អភិបាលខេត្តស្វាយរៀង ចុះពិនិត្យការស្ថាបនាច្រាំងទន្លេវ៉ៃគោ(ទំនប់តាណេង)
January 17, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អមដំណើរដោយលោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកប្រធានមន្ទីរ-អង្គភាពជំនាញ ពាក់ព័ន្ធបានអញ្ជើញចុះពិនិត្យការស្ថាបនាច្រាំងទន្លេវ៉ៃគោ(ទំនប់តាណេង)បន្ថែម ផ្នែកខាងជើង នឹងផ្នែកខាងត្បូង ក្នុងនោះចាក់ពង្រីកនូវច្រាំងទន្លេតាមបណ្តោយផ្លូវជាតិលេខ១ភ្ជាប់ពីច្រាំងផ្នែកខាងលិចទៅកើតដល់គល់ស្ពានហាយវេមានប្រវែង២២០ម៉ែត្រ និងផ្នែកខាងត្បូងចាប់ពីច្រាំងខាងលិចដល់គល់ស្ពានតាហោ។

      ក្រោមការដឹកនាំក្នុងអាណត្តិរបស់ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ឯកឧត្តម បានកសាងនូវសមិទ្ធផលធំៗជាច្រើនសម្រាប់កូនចៅជំនាន់ក្រោយ ហើយច្រាំងទន្លេនេះ និងមានការរៀបចំក្រាលការ៉ូឡា សួនច្បារសាធារណៈ ការបំពាក់នូវសម្ភារហាត់ប្រាណ ការរៀបចំឲ្យមានចំណតរថយន្តសម្រាប់ភ្ញៀវទេសចរណ៍ជាដើម។

       សម្រាប់ទីតាំងជាប់របងវិទ្យាល័យស្វាយរៀងផ្នែកខាងជើងជាប់ផ្លូវជាតិលេខ១ ក្នុងពេលឆាប់ៗខាងមុខនេះ និងរៀបចំចាក់ដីបំពេញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សពេលចេញពីសាលា ក៏ដូចជាការកែលម្អរសោភ័ណភាពនៅទីនោះ។ សមិទ្ធផលទាំងនេះ ក្រោយស្ថាបនារួចរាល់និងជួយលើកកម្ពស់សោភ័ណភាពក្នុងខេត្តឲ្យកាន់តែល្អប្រសើរឡើងថែមទៀត៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ