ឯកឧត្ដម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ អញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីជនជាតិវៀតណាមដល់ ថ្នាក់ដឹកនាំ និងប្រជាជនខេត្តប៊ិញយឿង
January 18, 2020 អ្នកទស្សនា :

      ក្នុងឱកាសចូលឆ្នាំ​ថ្មីប្រពៃណី​ជនជាតិវៀតណាម ដែល​និង​ឈានចូល​មកដល់នៅ​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ ឯកឧត្ដម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ បានដឹកនាំគណៈប្រតិភូ ចូលជួបសំដែងការគួរសម និងជូន​ពរ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាជនខេត្តប៊ិញយឿង ប្រទេសវៀតណាម ដែលជា​ខេត្ត  សម្ពន័្ធមេត្រីភាព និងខេត្តក្រចេះដែលមានទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា នឹងបន្តអភិវឌ្ឍប្រកបដោយនិរន្តរភាពពីមួយថ្ងៃទៅមួយថ្ងៃ។
      
      ក្នុងឱកាសជួបពិភាក្សាជាមួយឯកឧត្តម  វ៉ វាន់មិញ ប្រធានក្រុមប្រឹក្សាខេត្តប៊ិញយឿង នៅថ្ងៃទី១៧ ខែមករាឆ្នាំ២០២០  នេះ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ បានអបអរសាទរចំពោះសមិទ្ធិផលដែលរដ្ឋាភិបាល និងប្រជាជនខេត្តប៊ិញយឿងសម្រេចបានក្នុងឆ្នាំកន្លងមក។
ឯកឧត្តក៏បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង 
កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ប្រកបដោយផ្លែផ្កា កន្លងមក រវាងខេត្តទាំង២ ខេត្តប៊ិញយឿង-ខេត្តក្រចេះ  ដែលនេះជាការឆ្លុះបញ្ចាំង នូវចំណងមិត្តភាព សាមគ្គីភាព  រវាងខេត្តយើងទាំងពីរមួយថ្ងៃទៅមួយថ្ងៃកាន់តែត្រូវបានពង្រឹង និងពង្រីកថែមទៀត នាពេលអានាគត ដើម្បី សន្តិភាព ស្ថេរភាព  និងវិបុលភាព ក្នុងតំបន់។

      តាង​នាម ក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ព្រមទាំង​ប្រជាពលរដ្ឋ  ទូទាំង​ខេត្តក្រចេះ ឯកឧត្តមសូម​ប្រសិទ្ធពរ បវរ មហាប្រសើរ  ជូន​ចំពោះ ថ្នាក់ដឹកនាំ បក្ស រដ្ឋ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ និងប្រជាជន ខេត្តប៊ិញយឿង សូម​ប្រកបនូវ​សុខ​ភាពល្អ​បរិបូរ​ណ៏ បញ្ញាញាណវៀងវៃ អាយុ​យឺនយូរ ដើម្បី​បន្ត​ដឹកនាំខេត្ត​ ឆ្ពោះទៅរក​ការអភិវឌ្ឍ​ ប្រក​បដោយ​និរន្ត​ភាព និង​ភាពសម្បូររុងរឿង ជានិច្ច​និរន្ត​ន៍។

      ឯកឧត្តម វ៉ វ៉ាន់មិញ បានកោតសរសើរ ចំពោះលទ្ធផល ការងារដែល ខេត្តក្រចេះសំរេចបានក្នុងឆ្នាំចាស់ កន្លងមក បានធ្វើអោយមានការអភិវឌ្ឍ រីកចំរើនលើគ្រប់វិស័យក្នុងនោះកិច្ចសហប្រតិបត្តិការ រវាងខេត្តទាំងពីរទទួលបាន លទ្ធផលល្អប្រសើរ ដោយឈរលើស្មារតី សាមគ្គីភាពខ្ពស់ និងគោរពសិទ្ធគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍ របស់ប្រជាជនយើងទាំងពីរ នាពេលអនាគត៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ