រដ្ឋបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំបូកសរុប និងផ្សព្វផ្សាយអំពីលទ្ធផលនៃការបោះបង្គោលព្រំដែន និងការស្ថាបនាផ្លូវក្រវាត់ព្រំដែនកម្ពុជា-វៀតណាម
February 18, 2020 អ្នកទស្សនា :

      នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត នាថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម សុខ រស់ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុប និងផ្សព្វផ្សាយអំពីលទ្ធផល នៃការបោះបង្គោលព្រំដែន និងការស្ថាបនាផ្លូវក្រវាត់ព្រំដែនកម្ពុជា-វៀតណាមនៅលើភូមិសាស្ត្រខេត្តស្វាយរៀង និងដាក់ទិសដៅដើម្បីអនុវត្តបន្ត ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ក្រសួងការពារជាតិ។

      កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ អាជ្ញាធរពាក់ព័ន្ធខេត្តស្វាយរៀង និងប្រតិភូក្រុមការងារបញ្ជាការដ្ឋានវិស្វកម្មជាច្រើនរូបទៀត ស្ថិតនៅសាលប្រជុំសាលាខេត្តស្វាយរៀង ។

      ជាមួយនេះ ឯកឧត្ដមអភិបាលរងខេត្ត តំណាងឯកឧត្ដមអភិបាលខេត្ត ក៏បានចូលរួមអមដំណើរឯកឧត្តមនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរងកងយុទ្ធពល ខ.ភ.ម និង ជាមេបញ្ជាការកងវិស្វកម្មក្រសួងការពារជាតិ ក្នុងដំណើរចុះត្រួតពិនិត្យក្រុមកងវិស្វកម្ម ឈូសឆាយស្តាបនាផ្លូវតាមខ្សែបន្ទាត់ព្រំដែន ចាប់ពីបង្គោលលេខ១៥០ ដល់ ១៧១, ១៧១/១ និង ២១១ (ចាប់ពីប៉ុស្តិ៍ច្រកទ្វារព្រំដែនទ្វេរភាគីបុសមន ប៉ុស្តិ៍ច្រកទ្វារតំបន់ព្រំដែនព្រៃតាអី ប៉ុស្តិ៍ការពារព្រំដែនធ្លក ប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត, ប៉ុស្តិ៍ការពារព្រំដែនប្រាសាទ និងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍)៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ