ថ្នាក់ដឹកនាំខេត្តក្រចេះ ជម្រុញឱ្យអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់
February 18, 2020 អ្នកទស្សនា :

      លោក ប៉ែន លីណាត អភិបាលរងខេត្តនិងជាអនុប្រធានក្រុមការងារចុះជួយស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានជម្រុញអោយសមាជិក្រុមការងារ មេឃុំ មេភូមិ គ្រប់ភូមិត្រូវបន្តយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋអោយបានទាន់ ពេលវេលា ជាពិសេសត្រូវផ្តល់សេវាសាធារណៈអោយបានឆាប់រហ័ស តម្លាភាព និងប្រកបដោយការទទួលខុសត្រូវខ្ពស់។ ជាពិសេសបណ្ដាមន្ទីរ អង្គភាពដែលពាក់ព័ន្ធទៅនិងសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋលើកឡើង ត្រូវចុះទៅពិនិត្យសិក្សាដល់ទីតាំងភ្លាមៗក្រោយពេលដែលអង្គវេទិការបញ្ចាប់ និងដោះស្រាយជូនគាត់។ 

      ការជម្រុញបែបនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវព្រមទាំង មន្រ្តីអ្នកមុខអ្នកការមួយចំនួនបានអញ្ជើញបើក វេទិការសាធារណៈជាមួយប្រជាពលរដ្ឋប្រមាណជាង ២០០នាក់នៅក្នុងភូមិសោប ឃុំសោប ស្រុកព្រែកប្រសព្វ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ។ 

      លោកប្រធានអង្គវេទិការមានប្រសាសន៏បន្តថា ៖  សមិទ្ធិផលដែលរាជរដ្ឋាភិបាលនិងប្រជាជនយើងសម្រេចបាន គឺជាសមិទ្ធិផលដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងមូល ហើយក្នុងនាមជាប្រជាពលរដ្ឋដែលបានទទួលនូវសមិទ្ធផលទាំងអស់នេះត្រូវចូលរួមគ្នា ថែរក្សាការពារ នូវរាល់សមិទ្ធិផលទាំងអស់នេះអោយបានគង់វង្សសម្រាប់កូនចៅ យើងគ្រប់ជំនាន់។

      ក្នុងនោះលោកក៏បានដាស់តឿនក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ត្រូវធ្វើអនាម័យភូមិឋានអោយបានស្អាតល្អ និងត្រូវប្រកាន់នូវគោលការណ៍ ៣យ៉ាងគឺ ហូបស្អាត ផឹកស្អាត  និងរស់នៅស្អាត ទើបយើងអាចជៀសពីជម្ងឺដង្កាត់ផ្សេងៗបាន។ ជាពិសេសសូមមានការប្រយត្ន័ចំពោះភ្លើងព្រៃភ្លើងចង្រ្កានពីព្រោះរដូវនេះជារដូវក្តៅហើយមានខ្យល់បក់ជាប្រចាំជាហេតុងាយអោយអគ្គីភ័យឆាបឆេះខ្លាំងណាស់ដូច្នេះមានតែស្មារតីម្ចាស់ការប្រុងប្រយ័ត្នទេទើបយើងអាចបង្ការគ្រោះអគ្គីភ័យដែលអាចកើតឡើងជាយថាហេតុណាមួយបាន។ 

      សូមបញ្ចាក់ផងដែរនៅក្នុងអង្គវេទិកា បងប្អូនប្រជាពលរដ្ឋ បានលើកឡើងនូវក្ដីកង្វល់ និងបញ្ហា ប្រឈមមួយចំនួនដែលពាក់ព័ន្ធ នឹងជីវភាពរស់មកដាក់ជូនអង្គវេទិការដោះស្រាយ។ ចំពោះរាល់ បញ្ហាទាំងនេះ ត្រូវបានក្រុមការងារ និងអាជ្ញាធរជំនាញ ពាក់ព័ន្ធ បានធ្វើការពន្យល់បកស្រាយ និងទទួលយកនូវ សំណើររបស់បងប្អូនផងដែរ។ ជាក់ស្ដែងអង្គវេទិការសម្រេចផ្ដល់ជូនអណ្ដូងស្នប់ចំនួន ៤ អណ្ដូងដល់ភូមិ និងសាលារៀនដែលនៅឆ្ងាយពីទីប្រជុំជន ចាត់មន្ត្រីចុះសិក្សា និងវាយតំលៃពាក់ព័ន្ធលើផ្លូវលំជនបទ និងប្រព័ន្ធធារាសាស្ត្រដើម្បីដាក់បញ្ចូលក្នុងគម្រោងអភិវឌ្ឍឆ្នាំបន្ទាប់ និងមានវិធានការដល់អាជ្ញាធរដែនដីនិង សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់រួម និងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានត្រូវតែធ្វើយ៉ាងណាអោយមូលដ្ឋាន ភូមិ ឃុំរបស់យើងទទួលបានសុវត្តិភាព និងមានការអភិវឌ្ឍអោយកាន់តែរីកចំរើនឡើងបន្ថែមទៀត ជាពិសេសសមត្ថកិច្ចទាំងអស់ត្រូវធ្វើការបង្ក្រាប់បទល្មើស លួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀនឲ្យមានប្រសិទ្ធភាព ដើម្បីអោយភូមិ-ឃុំមានសុវត្តិភាពជូនដល់ប្រជាជន៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ