ឯកឧត្តម ជាវ តាយ ដឹកនាំប្រជុំស្ដីពីការពិភាក្សាផ្ដល់យោបល់ ក្នុងការរៀបចំយន្តការថ្មីពាក់ព័ន្ធការប្រមូលសំរាម នៅក្នុងក្រុងកំពត
February 18, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃទី១៨ ខែ ខែកុម្ភៈឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំ ដែលមានការចូលរួមពី ប្រធានមន្ទីរបរិស្ថានខេត្ត អភិបាលស្រុកទឹកឈូ និង អភិបាលក្រុងកំពត ព្រមទាំងចៅសង្កាត់និងមេឃុំមួយចំនួននៃស្រុកទឹកឈូ ស្ដីពីការងាររួមពិភាក្សាដល់យោបល់លើគម្រោង យន្តការថ្មីនៃការប្រមូលសំរាមក្នុងក្រុងកំពត។

      ក្នុងកិច្ចប្រជុំនេះ បានដាក់ចេញនូវរបៀបវារៈលើគម្រោងយន្តការថ្មីចំនួន២សម្រាប់ ឲ្យសមាជិកអង្គប្រជុំចូលរួម ពិភាក្សាផ្ដល់យោបល់ ពិសេសគឺសម្រាប់ឱ្យអាជ្ញាធរមូលដ្ឋានក្រុងស្រុកឃុំសង្កាត់ និមួយៗជ្រើសរើសក្នុងគោលដៅនៃការប្រមូលសំរាមនៅក្នុងក្រុងកំពតក៏ដូចជាឃុំមួយចំនួនជាប់ ក្រុងកំពតឲ្យបានកាន់តែមានប្រសិទ្ធភាពប្រសើរឡើងក្នុងនោះរួមមានគឺ
-ទី១យន្តការ ដាក់ឲ្យអាជ្ញាធរមូលដ្ឋាន ជាអ្នកប្រមូលសំរាមតាមលំនៅដ្ឋានក្នុងមូលដ្ឋានរបស់ខ្លួនផ្ទាល់ និង ដឹកជញ្ជូនចាក់នៅទីលាន សំរាមដោយទូទាត់ថវិកាតាមរយៈរដ្ឋ (គិតជាតោននៃសំរាម ប្រមូលបាន)។
-ទី ២យន្តការ ប្រគល់ដាក់ឲ្យក្រុមហ៊ុនប្រមូលសំរាម និង ដឹកជញ្ជូនដោយផ្ទាល់ ទៅចាក់នៅទីលានសំរាម ដោយទូទាត់ថវិកាតាមរយៈរដ្ឋ (គិតជាតោននៃសំរាម ប្រមូលបាន)។

      ក្នុងកិច្ចប្រជុំនេះសមាជិកទាំងអស់ក៏បានឯកភាពគ្នារើសយកយន្តការទី២ ជាមតិយោបល់ឯកច្ឆន្ទ៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ