លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អនុញ្ញាតឱ្យតំណាងក្រុមហ៊ុន សុីន នីវ អិនវេសមេន ចូលជួបសម្ដែងការគួរសម
February 18, 2020 អ្នកទស្សនា :

      នារសៀលថ្ងៃចន្ទ ទី១៧ ខែ កុម្ភៈ ឆ្នាំ ២០២០ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យលោក ខេវិន យ៉ាន (Kevin Yan) តំណាងក្រុមហ៊ុន សុីន នីវ អិនវេសមេន ព្រមទាំង មានការសម្របសម្រួលពីលោក លី រតនា និងភរិយា បានសុំចូលជួបសំណេះសំណាល និងសម្ដែងការគួរសម។  

      ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន សុីន នីវ អិនវេសមេន បានឱ្យដឹងថា កន្លងមក ក្រុមហ៊ុន បានធ្វេីកម្មវិធី ចែកម៉ាសដល់សាលាមួយចំនួនរួចមកហេីយ ដោយមេីលឃេីញថាបច្ចុប្បន្នខេត្តព្រះសីហនុ កំពុងស្ថិតក្នុងការអភិវឌ្ឍន៍ និងមានកត្តាបរិយាកាស មិនសូវជាល្អ ដូចជាហ៊ុយធូលីជាដេីម ទេីបក្រុមហ៊ុនបង្កេីតនៅកម្មវិធីសប្បុរសធម៌មួយនេះឡេីង។ ជាក់ស្តែង នាពេលនេះផងដែរក្រុមហ៊ុនក៏បាននាំយកចំនួន២៥០០ម៉ាស មកឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ  ដេីម្បីប្រេីប្រាស់ តាមការគួរ។

      ឆ្លៀតក្នុងឱកាសនោះ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តក៍បានថ្លែងអំណអរគុណដល់ ក្រុមហ៊ុន សុីន នីវ អិនវេសមេន  ដែលបាន ខិតខំ ប្រឹងប្រែងចូលរួមសកម្មភាពមនុស្សធម៌ក្នុងសង្គម ព្រមទាំងបានផ្តល់នូវម៉ាសចំនួន២៥០០ ដល់រដ្ឋបាលខេត្តព្រះសីហនុ លោកសង្ឃឹមថា ក្រុមហ៊ុន នឹងបន្តសកម្មភាពមនុស្សធម៌ក្នុងសង្គមបែបនេះជាបន្តទៀតផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ