logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តសៀមរាប ចុះពិនិត្យទីតាំង ដើម្បីត្រៀមសម្រាប់ពិនិត្យ និងព្យាបាលអ្នកមានជំងឺកូវីដ១៩
43
25-March-2020
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      បន្ទាប់ពីរាជរដ្ឋាភិបាលណែនាំដល់បណ្តារាជធានី ខេត្តនីមួយៗ ត្រៀមអគារមួយចំនួនដូចជា សណ្ឋាគារ សាលារៀន និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមួយចំនួន ឱ្យរៀបចំធ្វើជាកន្លែងសម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ១៩ ក្រោយពីជំងឺកូវីដ១៩ បានរីករាលដាលជាបន្តបន្ទាប់នៅកម្ពុជា។

      ឯកឧត្តម ទៀ សីហា អភិបាលខេត្ត ជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តសៀមរាប បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងត្រៀមសម្រាប់ការពិនិត្យ និងព្យាបាល កាលពីព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ អមដំណើរដោយ លោក ពិន ប្រាកដ អភិបាលរងខេត្ត មន្ត្រីជំនាញមកពីមន្ទីរសុខាភិបាលខេត្ត អគ្គិសនីសៀមរាប រដ្ឋាករទឹកស្វយ័តសៀមរាប អភិបាលក្រុងសៀមរាបនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

      ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់ថា រដ្ឋបាលខេត្តបានត្រៀមបម្រុងអគារ ដើម្បីការពិនិត្យព្យាបាល អ្នកមានជំងឺ Covid-19 មាន៤ទីតាំងបន្ថែមទៀត ដែលមានបន្ទប់សរុប ១៤៣បន្ទប់ ស្មើ២៨៦គ្រែ ដែលទីតាំងទាំង៤ មានជាអាទិ៍ ៖
* ទី១ សាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត មាន ២៥បន្ទប់ ស្មើនឹង ៥០គ្រែ
* ទី២ អន្តេវាសិកដ្ឋាន ចំនួន ២៨បន្ទប់ ស្មើរនឹង៥៦គ្រែ
* ទី៣ ផ្ទះសំណាក់គ្រូបង្រៀន មាន៣០បន្ទប់ ស្មើនឹង៦០គ្រែ
* ទី៤ សណ្ឋាគារញូរីវើសាយ មាន ៦០បន្ទប់ ស្មើនឹង ១២០គ្រែ។

      ក្រៅពីការត្រៀមអគារទាំងនេះ រដ្ឋបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងភូមិឱ្យត្រួតពិនិត្យ និងតាមដានឱ្យបានជាប់ជាប្រចាំចំពោះបងប្អូនប្រជាពលរដ្ឋដែលទើបនឹងត្រឡប់មកពីក្រៅប្រទេស ដោយឱ្យពួកគាត់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃនៅផ្ទះ ហើយត្រូវឱ្យគាត់ធ្វើចត្តាឡីស័ក្កិដោយខ្លួនជាប្រចាំផងដែរ ជាពិសេសអាជ្ញាធរ និងមន្ត្រីសុខាភិបាលជំនាញនៅមូលដ្ឋានត្រូវអប់រំណែនាំ និងតាមដានសុខភាពពួកគាត់ជាប្រចាំ។

      ជាមួយគ្នានេះ សូមបងប្អូនសម្អាតអនាម័យផ្ទាល់ខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទាំងអស់គ្នា  ការពារការចម្លងកូវីដ១៩  ទេីបយេីងអាចមានជ័យជម្នះ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ