រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំពង្រឹងការអប់រំផ្សព្វផ្សាយ និងពិនិត្យមើលស្ថានភាពតំបន់ដែលមានប្រជាពលរដ្ឋកើតជំងឺកូវីដ១៩
March 25, 2020 អ្នកទស្សនា :

      ព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពង្រឹងការអប់រំ ផ្សព្វផ្សាយ និងពិនិត្យមើលស្ថានភាពតំបន់ដែលមានប្រជាពលរដ្ឋកើតជំងឺកូវីដ១៩ ដោយមានការចូលរួមពីសំណាក់ លោកអភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ លោកអធិការ នៃអធិការដ្ឋានក្រុងខេមរភូមិន្ទ ថ្នាក់ដឹកនាំសាសនាឥស្លាមនៅតំបន់ភូមិ៤ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

      ថ្លែងក្នុងកិច្ចប្រជុំនេះ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានមានប្រសាសន៍ថា បច្ចុប្បន្នជំងឺកូវីដ១៩ បាននិងកំពុងរាតត្បាតជាសកល ដោយមានប្រជាជនក្នុងប្រទេសជាច្រើនបានរងផលប៉ះពាល់នៃជំងឺនេះ រួមទាំងប្រទេសកម្ពុជាយើងផងដែរ។ ដោយឡែកខេត្តកោះកុងយើង ក៏មាន០២ករណីដែរ ដែលបានកេីតជំងឺនេះ តែជាអ្នកមកពីក្រៅមូលដ្ឋាន ហើយក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ពិនិត្យ និងព្យាបាលយ៉ាងហ្មតចត់ ដោយពុំមានការរើសអើងអ្វីឡើយ។

      លោកជំទាវ បានស្នើអោយអ្នកពាក់ព័ន្ធទាំងអស់ មិនត្រូវមានការើសអើងចំពោះអ្នកកើតជំងឺនេះ ឬអ្នកដែលនៅតំបន់ដែលមានផ្ទុះជំងឺនេះឡើយ។ បន្ថែមពីនេះ អាជ្ញារធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវផ្តល់ព័ត៌មាន និងសហការអប់រំផ្សព្វផ្សាយជូនប្រជាពលរដ្ឋអោយបានទូលំទូលាយនូវវិធីបង្ការ និងការពារ រួមទាំងជួយឧបត្ថម្ភគាំទ្រចំពោះការខ្វះខាតនានា ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នេះ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ