logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកំពង់ស្ពឺ ចែកម៉ាស និងទឹកអាល់កុលជូនដល់មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ និងរដ្ឋបាលក្រុង ស្រុកទាំង៨ ដើម្បីប្រើប្រាស់ក្នុងការបង្ការនិងទប់ស្កាត់នូវជំងឺកូវីដ-១៩
74
27-March-2020
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      កំពង់ស្ពឺ៖ នារសៀលថ្ងៃទី ២៦ ខែមិនា ឆ្នាំ ២០២០ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលកំពង់ស្ពឺ បានអញ្ជើញចែកម៉ាសនិងទឹកអាល់កុលជូនទៅដល់មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងរដ្ឋបាលក្រុង ស្រុកទាំង៨ ដើម្បីយកទៅប្រើប្រាស់ក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ (COVID-19) ដែលជាជំនួយសប្បុរសរបស់បូរីផ្ទះល្វែង ឈុន ទីន ក្នុងការចូលរួមការងារមនុស្សធម៌ស្របទៅតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពង់ស្ពឺ។

      ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានលើកឡើងថា ការចូលរួមបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនក៏ដូចជាសម្ភារ:ប្រើប្រាស់របស់សប្បុរសជន នៅពេលនេះគឺជាកាយវិការបង្ហាញពីទឹកចិត្តសប្បុរសធម៌ និងការចេះជួយគ្នាទៅវិញទៅមកនៅក្នុងគ្រាលំបាក។

      ឯកឧត្តម វ៉ី សំណាង បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន កម្ពុជានឹងអាចយកឈ្នះនូវជំងឺកូវីដ១៩ នេះ តាមរយៈការរួបរួមគ្នាប្រយុទ្ធ និងការពារពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។

      ឯកឧត្តមក៏បានបញ្ជាក់ផងដែរថាជារៀងរាល់ថ្ងៃ តាមបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងក្រុងស្រុកទាំង៨ ក្នុងខេត្តកំពង់ស្ពឺ បាននិងកំពុងបន្តអនុវត្តជារៀងរាល់ថ្ងៃនូវយុទ្ធនាការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីវិធានការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ក៏ដូចជាមូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរ ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។

      សូមបញ្ជាក់ផងដែរថា គិតមកដល់ត្រឹមថ្ងៃនេះ ខេត្តកំពង់ស្ពឺ មិនទាន់មានករណីជំងឺកូវីដ-១៩ កើតឡើងនៅឡើយទេ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ