រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាល
April 07, 2020 អ្នកទស្សនា :

      ​ ខេត្តកណ្ដាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាលបាន លើកទឹកចិត្តដល់អជ្ញាធរគ្រប់លំដាប់ថ្នាក់ និងក្រុមគ្រូពេទ្យជំនាញត្រូវបន្ត ចុះធ្វើការផ្សព្វផ្សាយសារអប់រំ តាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានច្រើនដង នៅតាមគោលដៅក្នុងមូលដ្ឋានខ្លួនបន្តទៀត ជាពិសេសត្រូវឆ្លើយតបឲ្យបានទៅនឹងព័ត៌មានក្លែងក្លាយអំពីជម្ងឺ កូវីដ-១៩។ 
 
       ឯកឧត្តម បានថ្លែងដូច្នេះ នៅក្នុងកិច្ចប្រជុំ គណៈអភិបាល ខេត្ត កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០  ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត អភិបាលក្រុង-ស្រុក មន្ទីរជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធនានា។

      ឯកឧត្តមអភិបាលបានបញ្ជាក់ថា មានតែការបន្តចុះអប់រំផ្សព្វផ្សាយផ្ទាល់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន អំពីវិធានការការពារប្រឆាំងនឹងជម្ងឺកូវីដ-១៩ និងបំផុសឲ្យប្រជាជន ពាក់ម៉ាស មានការប្រុងប្រយ័ត្នខ្ពស់ និងធ្វើអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាលទេ ទើបជាគន្លឹះជោគជ័យក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។

      ឯកឧត្តមបានក្រើនរំលឹកដល់ អាជ្ញាធរស្រុក-ក្រុង ត្រូវតាមដានរាល់សភាពការណ៍ថ្មីៗ និងប្រសាសន៍ដឹករបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ហើយត្រូវចុះឲ្យបានគាកកិតជាមួយប្រជាពលរដ្ឋ ជាពិសេសត្រូវក្តាប់ឲ្យបាននូវស្ថិតិប្រជាពលរដ្ឋដែលត្រឡប់មកពីបរទេស ជាពិសេសគឺប្រទេសថៃ ចាំបាច់ត្រូវនាំពួកគាត់ដាក់ដោយឡែកចំនួន ១៤ ថ្ងៃសិន នៅតាមមណ្ឌលដែលបានត្រៀមទុកក្នុងមូលដ្ឋានរបស់ខ្លួន មុននឹងអនុញ្ញាតឲ្យគាត់អាចរស់នៅជាមួយក្រុមគ្រួសារ ជៀសវាងការឆ្លងជំងឺកូវីដ-១៩។

      ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានកោតសសើរដល់ បណ្តាមន្ទីរ ក៏ដូចជាកងកម្លាំង និងអជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានខិតខំចូលរួមសហការណ៍គ្នាយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំង និងការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ទទួលបានលទ្ធផលល្អប្រសើ ដែលបានធ្វើឲ្យប្រជាពលរដ្ឋទទួលបានការយល់ដឹងអំពីវិធានការពារពីការឆ្លង់ មានការប្រុងប្រយ័ត្នខ្ពស់ និងឈប់មានការភ័យខ្លាច។

      សូមជម្រាបថា ក្នុងកិច្ចប្រជុំនេះដែរគឺមានរបៀបវារៈសំខាន់ចំនួន ១២ សម្រាប់ដាក់ឲ្យអង្គប្រជុំធ្វើការពិនិត្យ និងពិភាក្សាផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ