អភិបាលខេត្តកោះកុង ចុះសួរសុខទុក្ខយោធិន នៃកងឯកភាពសម្ព័ន្ធមេត្រីភាព នៅតំបន់ប្រតិបត្តិការសឹករងខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលឈានចូលមកដល់នាពេលខាងមុខ
April 07, 2020 អ្នកទស្សនា :

      នាថ្ងៃអង្គារ ទី០៧​ ខែមេសា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយយោធិន នៃកងឯកភាព សម្ព័ន្ធមេត្រីភាព នៅតំបន់ប្រតិបត្តិការសឹករងកោះកុង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ  ដែល នឹង ឈាន ចូលនាពេលខាងមុខ នៅទីបញ្ជាការផ្នែកសឹករងមណ្ឌលសីមា។

     នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនឹងជិតចូលមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ លោកជំទាវបានឆ្លៀតឱកាសដ៍មមារញឹកចុះសួរសុខទុក្ខកងកម្លាំងដល់កន្លែងឈរជើងតែម្តង។ សូមជម្រាបផងដែរថា ថ្នាក់ដឹកនាំខេត្តតែងតែចុះសួរសុខទុក្ខដល់កងកម្លាំងយើងជារៀងរាល់ឆ្នាំ។ ជាក់ស្តែងក្នុងឆ្នាំនេះ ថ្នាក់ដឹកនាំខេត្ត លោកជំទាវអភិបាលខេត្ត បានចុះសួសុខទុក្ខ និងនាំយកនូវថវិកា ឧបភោគបរិភោគមួយចំនួនទៅប្រគល់ជូនដល់ផ្នែកសឹករងមណ្ឌលសីមា ខេត្តកោះកុង ជាច្រើនច្រើនផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ