អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យអគ្គកុងស៊ុលនៃសាធារណៈរដ្ឋសង្គមវៀតណាម ប្រចាំភូមិភាគ៥ ចូលជួបសំដែងគួសម និងជូនពរឆ្នាំថ្មីប្រពៃណីខ្មែរ
April 07, 2020 អ្នកទស្សនា :

      ប៉ៃលិន៖ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បាន អនុញ្ញាត អោយឯកឧត្តម ឡេ ទន់ខាញ់ អគ្គកុងស៊ុលនៃសាធារណៈរដ្ឋ សង្គមវៀតណាម ប្រចាំភូមិភាគ៥ នៅខេត្ត បាត់ ដំបង នៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងគួរសម និងជូនពរឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ នៅសាលាខេត្តប៉ៃលិន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ មិត្តភាព សាមគ្គីភាព រវាង កម្ពុជា និង វៀតណាម ឱ្យកាន់តែល្អប្រសើឡើងថែមទៀត។

      ឯកឧត្តម ឡេ ទន់ខាញ់ អគ្គកុងស៊ុលវៀតណាម ប្រចាំនៅខេត្ត បាត់ ដំបង បានមានប្រសាសន៍ លើក ឡើងថា៖ ការអញ្ជើញ មកខេត្តប៉ៃលិននៅពេលនេះ គឺដើម្បីចូលជួបសំដែងការគួរសម ប្រកបដោយភាព ស្និតស្នាល មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំង២ ព្រមទាំង ជូនពរ ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តប៉ៃលិន ក្នុងឱកាសបុណ្យឆ្នាំថ្មី ប្រពៃណី ខ្មែរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ដែលឈានចូលមកដល់នាពេលខាងមុខ។

      ក្នុងឱកាសនោះដែរឯកឧត្តមក៍បានកោតសរសើរចំពោះ រដ្ឋបាលខេត្តប៉ៃលិន និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយចាប់ពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ ព្រះរាជាណាចក្រកម្ពុជា បានប្រែក្លាយ ប្រទេសដែលខ្ទេចខ្ទាំដោយភ្លើងសង្គ្រាម មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ យ៉ាងឆាប់រហ័ស។

     ឆ្លើយតបក្នុងជំនួបនេះដែរ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ក៏បានសម្តែងនូវ ការ ស្វាគមន៍ បដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់ ដោយក្តីរីករាយ និងថ្លែងការកោតសរសើរ ចំពោះបេសកកម្មការ ទូត របស់ ឯកឧត្តមស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំភូមិភាគ៥ នៅខេត្តបាត់ដំបង ដែលកន្លងមកមាន ស្នាដៃ ក្នុងការទំនាក់ទំនង កិច្ចសហប្រតិបត្តិការបានល្អ និងគាំទ្រយ៉ាងពេញទំហឹង ក្នុងការពង្រឹងនូវកិច្ច សហប្រតិការ ល្អលើគ្រប់វិស័យ យ៉ាងស្អិតរមួតរវាងរដ្ឋបាលខេត្តប៉ៃលិន និងស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំភូមិភាគ៥ ក៏ដូចជាបន្តការពង្រឹង នូវកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំង២ (កម្ពុជា-វៀតណាម) លើគ្រប់វិស័យផងដែរ។

      ឯកឧត្តម អភិបាលខេត្ត បានមាន ប្រសាសន៍ លើក ឡើង ថា៖ រាជរដ្ឋា ភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច តេជោ សែន បានធ្វើអោយប្រទេសជាតិ មានសុខសន្តិភាព និងមាន ការ អភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រួមមាន ៖ផ្លូវ សាលារៀន មន្ទីរពេទ្យ ភ្លើងអគ្គីសនី ប្រឡាយ ទឹក និងវត្ត អា រាម ជាដើម  ជាពិសេស កិច្ច សហ ប្រតិបត្តិការល្អរវាងបណ្តាប្រទេសនានា នៅលើសកល លោក ដែលផ្តល់នូវកាលានុវត្តិភាព លើគ្រប់វិស័យ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានជូនពរដល់ឯកឧត្តម ឡេ ទន់ខាញ់ និងក្រុមគ្រួសារ ព្រមទាំងសហការី ដែលបាននឹងកំពុងបំពេញ បេសកកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានសុខភាពល្អ និងសម្រេចបានជោគជ័យ គ្រប់ភារកិច្ច ដែលបក្ស និងរដ្ឋប្រគល់ជូន៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ