logo
Header Logo
ព័ត៌មានលម្អិត
thumbnail
សម្តេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តកណ្តាល
87
07-February-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃពុធ ៧ រោច ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០១៨ នៅសាលាខេត្តកណ្តាល មានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅកាងារសម្រាប់អនុវត្តឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ សមាសភាពអញ្ជើញចូលរួម មាន៖ ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយក្រុង ស្រុកនៃខេត្តកណ្តាល ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង, ក្រុមប្រឹក្សា គណៈអភិបាលខេត្ត, ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត,កងកម្លាំងទាំងបីខេត្ត ក្រុង ស្រុកក្រុមប្រឹក្សា អភិបាល អភិបាលរងក្រុង ស្រុក, មេឃុំ ចៅសង្កាត់ ស្មៀនឃុំសង្កាត់ នាយប៉ុស្ត៍នគរបាលឃុំសង្កាត់ តំណាងអង្គការ UNICEF , អង្កការ GIZ-DAR អង្គរសង្គមស៊ីវិល ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងមន្រ្តីរាជការសរុប ចំនួន ៦៩០ នាក់។ បន្ទាប់ពី ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្ត បានធ្វើរបាយការណ៍ដែលបានបញ្ជាក់អំពីសមាសភាពចូលរួម ដំណើរការ និងលទ្ធផលនៃអង្គសន្និបាត ដោយបានភ្ជាប់ជាមួយនូវលទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងារ រួចមក សម្តេចក្រឡាហោម ស ខេង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំបស់របស់រដ្ឋបាលខេត្ត ដែលសម្រេចបាននូវសមិទ្ធជាច្រើននៅក្នុងការអនុវត្តការងារពេញមួយឆនាំ២០១៧ សម្តេចក្រឡាហោម និងបានណែនាំ និងផ្តល់អនុសាសន៍ ដូចខាងក្រោម៖

+ស្នើដល់អង្គសន្និបាតសូមយកស្មារតីនិងលទ្ធផលនៃសន្និបាត ផ្សព្វផ្សាយបន្តដល់អ្នកពាក់ព័ន្ធផ្សេងៗទៀតដើម្បីស្វែងរកការគាំទ្រ និងការចួលរួម

+ណែនាំដល់រដ្ឋបាលខេត្តត្រូវបន្តខិតខំអនុវត្តការងារ តួនាទីភារកិច្ច តាមការទទួលខុសត្រូវរៀងៗខ្លួន ដើម្បីត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា និងការបោះឆ្នោតជ្រើតាំងតំណាងរាស្ត្រ ដែលនឹងចូលមកដល់នៅពេលខាងមុខ

+ណែនាំរដ្ឋបាលខេត្តត្រូវបន្តពង្រឹងនូវសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ (កម្ពុជាមានសន្តិភាពពេញលេញ៖ ១. ទឹកដីកម្ពុជាទាំងមូលត្រូវបានគ្រប់គ្រងដោយរដ្ឋបាលភិបាលស្របច្បាប់, ២. គ្មានកម្លាំងឧទ្ទាម) ។ មានសន្តិភាព មានប្រជាធិបតេយ្យ មានប្រជាធិបតេយ្យមានសន្តិភាព

+ណែនាំមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ

+បន្តពង្រឹងការអនុវត្តច្បាប់ចរាចរ និងស្វែងរកមធ្យោបាយនានា ដើម្បីកាត់បន្ថយអោយបានជាអតិបរមានូវគ្រោះថ្នាក់ចរាចរ

+អំពាវនាវដល់អ្នកពាក់ព័ន្ធត្រូវបន្តចូលរួមក្នុងការអនុវត្តនូវកំណែទម្រង់របស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ម

+ស្នើរដ្ឋបាលខេត្តបន្តខិតខំលើការងារផ្តល់សេវាជូនប្រជាពលរដ្ឋអោយកាន់តែល្អ ជាពិសេសតាមរយៈ ការិយាល័យច្រកចេញចូលតែមួយ និងយន្តការច្រកចេញចូលតែមួយ +ស្នើបន្តពង្រឹងការងារគ្រប់គ្រងច្រកទ្វារព្រំដែន ជាពិសេសកិច្ចការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងលុបបំបាត់អោយបានទាំងស្រុងនូវប៉ុស្តិ៍អាណាធិបតេយ្យ

+ស្នើបន្តពង្រឹងរបៀបរបបបំពេញការងារ ដោយបន្តអនុវត្តនូវលិខិតបទដ្ឋាន និងគោលការណ៍ណែនាំជាធរមាន +បន្តស្វែងយល់ពីសុខទុក្ខ និងតម្រូវការបស់ប្រជាពលរដ្ឋ ហើយធ្វើការដោះស្រាយអោយមានប្រសិទ្ធភាព ឈរលើគោលការណ៍ច្បាប់ និងយុត្តិធម៌

+ការអនុវត្តការងារជៀសវាងអោយបាននូវការរំលោភអំណាច គឺត្រូវធ្វើការដោយគោរពតាមឋានានុក្រម ហើយក៏ត្រូវស្តាប់នូវមតិយោបល់របស់មន្ត្រីថ្នាក់ក្រោម ប្រកាន់ភ្ជាប់នូវរបបរាយការណ៍ និងសុំយោបល់ +ជៀសវាងអោយបាននូវការប្រើប្រាស់ឥទ្ធិពលតាមរយៈប្រពន្ធ កូន និងសាច់ញាតិ

*ជាទីបញ្ចប់សម្តេចក្រឡហោមបានឧបត្ថម្ភថវិកាចំនួន បីលានរៀល ដល់អង្គសន្និបាតរបស់ខេត្តកណ្តាល។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកណ្តាល (ថ្ងៃទី០៧ ខែកុម្ភៈ ឆ្ណាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ