logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តក្រចេះ ប្រគល់សម្ភារ និងថវិកា ដល់អង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្ត ក្នុងការងារជួយសង្រ្គោះសុខភាពកងទ័ព និងប្រជាពលរដ្ឋមូលដ្ឋាន
91
08-May-2020
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      ក្រោយពីរដ្ឋបាលខេត្តក្រចេះ ទទួលបានអំណោយសប្បុរសជនកន្លងមក ដើម្បីបម្រើដល់ការងារជួយសង្រ្គោះជីវភាព និងសុខភាពប្រជាពលរដ្ឋ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញប្រគល់សម្ភារ និងថវិការមួយចំនួន ដល់តំបន់ប្រតិបត្តិការសឹករងក្រចេះ ក្នុងការងារជួយសង្រ្គោះសុខភាពមូលដ្ឋានកងទ័ព និងគ្រួសារកងទ័ពផងដែរ។ 

      សម្ភារប្រគល់ជូននេះមាន ៖ ម៉ាសពណ៌ផ្ទៃមេឃចំនួន១កេស ថ្នាំសម្លាប់មេរោគ (ក្លរ)១ធុង ទឹកសាប៊ូលាងដៃ២កេស ទឹកអាល់កុល២កេស ស្រោមដៃ៥កេស ម៉ាស់ពណ៌ស (ក្រណាត់) ១កេស និងថវិកាចំនួន១០លានរៀល។ 

      ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍បញ្ជាក់ថា អំណោយជាសម្ភារៈ និងថវិកា ដែលរដ្ឋបាលខេត្តទទួលបានពីសប្បុរសជនកន្លងមក រដ្ឋបាលខេត្តបានប្រគល់ជូនអាជ្ញាធរជំនាញ និងចែកជូនបងប្អូនប្រជាពលរដ្ឋដែលខ្វះខាតជីវភាព និងជាពិសេសបងប្អូនកម្មករ ពលករ ដែលត្រឡប់មកពីធ្វើការងារនៅក្រៅប្រទេស ធ្វើដំណើរចូលមកភូមិកំណើតរបស់ខ្លួនវិញ ហើយត្រូវបានអាជ្ញាធរ រៀបចំដាក់ឲ្យពួកគាត់រស់នៅដាច់ដោយឡែកពីគ្រួសារ ចំនួន១៤ថ្ងៃ ក្នុងការតាមដានស្ថានភាំពជំងឺកូវីដ-១៩។ 

      ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ក្នុងការទប់ស្កាត់ និងកាត់បន្ថយការចម្លងរីករាលដាលនូវមេរោគកូវីដ-១៩ ក្នុងមូលដ្ឋានខេត្តក្រចេះ ហើយសូមឲ្យបន្តការឧបត្ថម្ភគាំទ្រ ក្នុងការងារមនុស្សធម៌ក្នុងវិស័យសុខាភិបាលនេះបន្ថែមទៀត។

      សូមបញ្ជាក់ផងដែរថា ៖ មកទល់ពេលនេះ ខេត្តក្រចេះមិនមានអ្នកកើតជម្ងឺកូវីដ-១៩ឡើយ ដោយប្រតិបត្តិការនេះ មានការសហការពីបងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករ ពលករ និងការចូលរួមគ្រប់គ្រងតាមដានពីគ្រប់អាជ្ញាធរពាក់ព័ន្ធ រួមនិងអាជីវករ ធ្វើឲ្យការអនុវត្តតាមវិធានការពារអប់រំណែនាំ និងផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល ទៅតាមគ្រប់មូលដ្ឋានប្រកបដោយប្រសិទ្ធភាព៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ